សារព័ត៌មាន Reuters ចេញផ្សាយនៅថ្ងៃទី២៤ ខែធ្នូ ឆ្នាំ២០២៤ ក្រុមហ៊ុន Toyota Motor of North America នឹងបរិច្ចាគប្រាក់ ១លានដុល្លារអាមេរិក ដល់ពិធីឡើងកាន់តំណែង នាថ្ងៃទី២០ ខែមករា ឆ្នាំ២០២៥ខាងមុខ របស់លោកប្រធានាធិបតីជាប់ឆ្នោតអាមេរិក Donald Trump, នេះបើតាមសម្តីអ្នកនាំពាក្យក្រុមហ៊ុន បានឱ្យដឹងនៅថ្ងៃអង្គារ ១ថ្ងៃបន្ទាប់ពីក្រុមហ៊ុន Ford Motor នៅទីក្រុង Detroit និងក្រុមហ៊ុន General Motors បានលើកឡើងថា ពួកគេនឹងបរិច្ចាគទឹកប្រាក់១លានដុល្លារដូចគ្នា។
ក្រុមហ៊ុន Ford និង GM ក៏នឹងរួមចំណែកផ្តល់រថយន្ត ក្នុងពិធីឡើងកាន់តំណែងនេះផងដែរ, ខណៈក្រុមហ៊ុន Toyota មិនមានគម្រោងនោះទេ។ នេះបើតាមក្រុមហ៊ុន មានមូលដ្ឋាននៅប្រទេសជប៉ុន បានប្រាប់ឱ្យដឹង។
ពន្ធដែលបានស្នើឡើងដោយលោក Trump លើការនាំចូលពីប្រទេសម៉ិកស៊ិក និងកាណាដា នឹងប៉ះពាល់ដល់ក្រុមហ៊ុនផលិតរថយន្តជាច្រើន នៅទ្វីបអាម៉េរិកខាងជើង ក្នុងនោះរួមទាំងក្រុមហ៊ុន Toyota ផងដែរ ដែលផលិតរថយន្តប្រភេទដឹកទំនិញ (Pickup) នៅម៉ិកស៊ិក។
បណ្តាក្រុមហ៊ុនធំៗជាច្រើនទៀត ក្នុងនោះរួមទាំង Amazon និង Meta Platforms ដែលជាក្រុមហ៊ុនមេរបស់ Facebook នោះ ក៏បរិច្ចាគ ដល់ពិធីឡើងកាន់តំណែងនេះដែរ៕
រូបថត: thuonggia