អន្តរជាតិ ៖ នៅរសៀលថ្ងៃទី២៥ ខែធ្នូ ឆ្នាំ២០២៤ គេហទំព័រ «CCFR China state-controlled media » បានផ្សាយថា ៖ ថ្ងៃទី២៣ ខែធ្នូ នាយករដ្ឋមន្ត្រីចិន លោក Li Qiang បានធ្វើជាអធិបតីក្នុងកិច្ចប្រជុំគណៈប្រតិបត្តិនៃក្រុមប្រឹក្សាកិច្ចការរដ្ឋចិន ដែលបានពិនិត្យពិភាក្សា និងអនុម័ត «សេចក្តីណែនាំស្តីពីការធ្វើឱ្យមានបទដ្ឋានតឹងរ៉ឹងស្តីពីការត្រួតពិនិត្យផ្នែករដ្ឋបាលចំពោះសហគ្រាស» ចាត់ចែងវិធានការពាក់ព័ន្ធដើម្បីធ្វើឱ្យស៊ីជម្រៅនូវការត្រួតពិនិត្យ និងកំណែទម្រង់ឱសថ និងឧបករណ៍វេជ្ជសាស្ត្រ ដើម្បីជំរុញការអភិវឌ្ឍប្រកបដោយគុណភាពខ្ពស់នៃឧស្សាហកម្មឱសថវេជ្ជសាស្ត្រ និងសិក្សាស្រាវជ្រាវអំពីការពង្រឹងការងារការត្រួតពិនិត្យខ្សែសង្វាក់ទាំងមូលនៃសុវត្ថិភាពចំណីអាហារ ស្តាប់របាយការណ៍ស្តីពីការបង្កើតយន្តការលើកទឹកចិត្ត និងការរឹតត្បិតការផ្តល់ថវិកា ដើម្បីជំរុញការអភិវឌ្ឍប្រកបដោយគុណភាពខ្ពស់។
គេហទំព័រ «CCFR China state-controlled media » ពិនិត្យពិភាក្សា និងអនុម័ត«បទប្បញ្ញត្តិរបស់ក្រុមប្រឹក្សាកិច្ចការរដ្ឋចិនស្តីពីការធ្វើឱ្យមានបទដ្ឋាននូវការផ្តល់សេវាកម្មរបស់អង្គភាពអន្តរការីសម្រាប់ក្រុមហ៊ុនដាក់លក់ ភាគហ៊ុនជាសាធារណៈ (សេចក្តីព្រាងច្បាប់)”»៕
ដោយ ៖ សិលា