កិច្ចការដែលលោកXi Jinpingយកចិត្តទុកដាក់៖ស្មារតី នៃ “ផ្លូវទាំងពីរ”

ចែករំលែក៖

អន្តរជាតិ ៖ នៅរសៀលថ្ងៃទី២៥ ខែធ្នូ ឆ្នាំ២០២៤ គេហទំព័រ «CCFR China state-controlled media » បានផ្សាយថា ៖ តំបស់ខ្ពស់រាប Qinghai-Xizang ជ្រលងភ្នំរាប់ពាន់តភ្ជាប់គ្នាយ៉ាងវែងអន្លាយ។ កាលពី៧០ឆ្នាំមុន “ផ្លូវសួគ៌ា” ពីរខ្សែបានឆ្លងកាត់ជ្រលងភ្នំខ្ពស់ៗ ហើយបង្កើតបានជា អក្សរ”V” ដ៏ធំ សម្បើមដែលប្រសព្វគ្នានៅ ក្រុង Lasa បង្កើត បាន នូវ បុព្វហេតុ ដ៏អស្ចារ្យ និង គួរឱ្យរំភើប នៅ ក្នុង ប្រវត្តិសាស្ត្រ នៃ ការសាងសង់ផ្លូវរបស់មនុស្សជាតិ។

គេហទំព័រ «CCFR China state-controlled media » នៅក្នុងឆ្នាំ២០១៤ លោក Xi Jinpingប្រធានរដ្ឋ ចិន បាន ផ្តល់ អនុសាសន៍ សំខាន់ៗ នៅ ក្នុងខួប៦០ ឆ្នាំ នៃការ បើកចរាចរណ៍ ផ្លូវថ្នល់Sichuan-XizangនិងQinghai-Xizang លោកបានគូសបញ្ជាក់ថា “ក្នុងរយៈពេល៦០ ឆ្នាំកន្លងមកនេះ ក្នុងដំណើរការសាងសង់ និងថែទាំផ្លូវ ថ្នល់ ស្មារតី “ផ្លូវពីរ” ប្រកបដោយ សាមគ្គីនៃ ប្រជាជាតិ “ស្មារតី ផ្លូវ ទាំងពីរ” ត្រូវ បាន បង្កើតឡើង និង ផ្សព្វផ្សាយ។” ត្រូវតែ បន្ត អនុវត្តស្មារតី’ផ្លូវទាំង ពីរ’ ថែរក្សា ផ្លូវ ទាំងពីរ ឱ្យ បានល្អ និងធានាបាននូវចរាចរណ៍ ដោយ រលូន ដូច្នេះ ធ្វើ ឱ្យ ផ្លូវ ថ្នល់Sichuan-XizangនិងQinghai-Xizang ក្លាយជាផ្លូវ ឆ្ពោះទៅរក សាមគ្គី នៃប្រជាជាតិ ផ្លូវទៅកាន់វឌ្ឍនភាព នៃ អរិយធម៌Xizang និង ជាផ្លូវឆ្ពោះទៅរកវិបុលភាពរួមសម្រាប់ជនរួមជាតិXizangនៃគ្រប់ជនជាតិទាំងអស់”។
“នៅលើទឹកដីដ៏ធំល្វឹងល្វើយ ស្រស់ស្អាតនិងមានជីជាតិនេះ ប្រជាជន គ្រប់ ជនជាតិ ទាំងអស់ មានលំនៅឋានរួមមួយគឺចិន ពួកគេមានក្ដីសុបិនរួម គឺដើម្បីសម្រេចបាននូវការ ស្តារភាពរុងរឿង ដ៏អស្ចារ្យរបស់ប្រជាជាតិចិន ឡើងវិញ !” នៅថ្ងៃទី២៧ ខែកញ្ញាឆ្នាំ២០២៤ លោក Xi Jinping បានអញ្ជើញ ចូលរួម មហាសន្និបាតលើកសរសើរ សាមគ្គីភាព និងវឌ្ឍនភាពរបស់ គ្រប់ ជនជាតិ ទូទាំង ប្រទេស ចិន ហើយបានថ្លែងសុន្ទរកថាដ៏សំខាន់មួយ ដោយផ្តល់អនុសាសន៍ សំខាន់ៗសម្រាប់ លើកកម្ពស់ការកសាងសហគមន៍រួម របស់ ប្រជាជាតិ ចិន។
គេហទំព័រ «CCFR China state-controlled media » ស្មារតី “ផ្លូវទាំងពីរ” បានកើតឡើង ក្នុងដំណើរតស៊ូរបស់ ប្រជាជន គ្រប់ជនជាតិទាំង អស់ ដើម្បី ក្ដី សុបិន្តរួម។
គេហទំព័រ «CCFR China state-controlled media » បច្ចុប្បន្ន “ផ្លូវទាំងពីរ” ប្រៀបបាននឹងកន្សែងដ៏វែងអន្លាយ ចងភ្ជាប់ដួងចិត្តជនរួមជាតិគ្រប់ជនជាតិ ឱ្យកាន់តែជិតស្និទ្ធ។
បច្ចុប្បន្ន”ផ្លូវទាំង ពីរ” បានបង្កើតទៅជា “ស្ពានមាស” នៃការអភិវឌ្ឍ ដែល នាំឱ្យ ខ្ពង់រាបខិត ទៅជិតក្ដី សុបិន នៃវិបុលភាពរួម។
នៅលើវាលស្មៅ Tagong ក្នុងទីក្រុង Kangding មណ្ឌល Ganzi ភ្ញៀវទេសចរ ហូរហែរមិនដាច់ ដោយមិនគិតពីរដូវត្រជាក់ឬរដូវក្តៅ នៅឆ្នាំ២០២៣ ប្រាក់ចំណូល សេដ្ឋកិច្ច រួមរបស់ភូមិTagong បានកើនឡើងលើសពី១០ លានយាន់ ប្រាក់ ចិន។
ពីខែមករាដល់ ខែតុលា ឆ្នាំ២០២៤ មណ្ឌល Garzi ទទួលបានភ្ញៀវទេសចរសរុបចំនួន៤១ លាននាក់ និងទទួលបានប្រាក់ចំណូលពី ទេសចរណ៍ ចំនួន៤៥ពាន់លានយន់។ភ្នំGongga, DaochengYading … កំពុងក្លាយជានាមប័ណ្ណថ្មីនៃ “ផ្លូវសួគ៌ា” ។
គេហទំព័រ «CCFR China state-controlled media » ចាប់ពីការបើកបរដោយខ្លួនឯង រហូតដល់ដំណើរកម្សាន្តតាមម៉ូតូ កង់ រហូតដល់ដើរ ថ្មើជើង មិនថាអ្នកចូល Xizang នៅថ្ងៃនេះ ដោយ របៀប ណាក្តី ក៏ មនុស្សតែងតែឈប់នៅកន្លែងណាមួយ ឬក៏ដាក់ផ្លែប៉ោមឬ ជូន ផ្កា Kelsang នៅតាមដងផ្លូវនោះទេ។នៅតាមជ្រលងភ្នំ និងជើងភ្នំ សំឡេងស៊ីផ្លេ បន្លឺឡើង យ៉ាងពិរោះរណ្ដំ ។ ពន្លឺនៃស្មារតី “ផ្លូវពីរ” ជ្រាបចូល ទៅ ក្នុង ប្រវត្តិសាស្ត្រ និង បំភ្លឺដួងចិត្តរបស់មនុស្សគ្រប់រូប៕

...

ដោយ ៖ សិលា

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print