ប្រតិបត្តិការ​មួយយប់ស្រុកបសេដ្ឋឃាត់មុខសញ្ញាក្មេងទំនេី​ង០៣ក្រុមផ្សេងគ្នាមានអាវុធកែច្នៃតាមខ្លួន កាំបិតផ្គាក់​ ដាវ​កែច្នៃ 

ចែករំលែក៖

ខេត្តកំពង់ស្ពឺ ៖ ដោយអនុវត្ដតាមបទបញ្ជារបស់លោកឧត្ដមសេនីយ៍ទោ​ ឃឹម​ សុកខៃ​ ស្នងការ​នគរបាលខេត្ដកំពង់ស្ពឺ​ លេីយុទ្ធនាការ​ ការចុះបង្រ្កាបមុខសញ្ញាក្រុមក្មេងទំនើង នាយប់ថ្ងៃទី២៥ ខែធ្នូ ឆ្នាំ២០២៤ កម្លាំងនគរបាលតាមប​ណ្ដាគោលដៅប៉ុស្ដិ៍នគ​របាលរដ្ឋបាល​ បានការ​សហការ​ពីកម្លាំងអន្ត​រា​​គមន៍​នៃអធិការដ្ឋាននគ​របាលស្រុ​កបសេដ្ឋ​ ធ្វើកា​រល្បាត​ពួ​នស្ទាក់តាមផែនការ​ប្រទាក់​ក្រ​ឡា​ក្នុងភូមិសា​ស្រ្ត​ ជាក់ស្ដែងរកឃេី​ញនិងធ្វើការឃាត់ខ្លួនមុខសញ្ញាក្រុ​មក្មេងទំនើង​ចំនួន​ ៣ក្រុម៖

-ក្រុមទី១ មានគ្នាចំនួន០៣នាក់ ម៉ូតូ០១គ្រឿង វត្ថុតា​ង​ដាវកែ​ច្នៃ​០១​,​ទូរស័ព្ទ០១​គ្រឿង ឃាត់ខ្លួននៅចំណុចផ្លូវកៅស៊ូស្ថិតក្នុងភូមិរកាកោង ឃុំកាតភ្លុក ស្រុកបសេដ្ឋ ដែលមាន៖
១-ឈ្មោះ សួង សាន ភេទប្រុសអាយុ២១ឆ្នាំ
២-ឈ្មោះ និន សុខណា ភេទប្រុស អាយុ១៧ឆ្នាំ
៣-ឈ្មោះ សឿន ភាក់ ភេទប្រុស អាយុ២០ឆ្នាំ
គោលបំណង​ដាក់អាវុធតាមខ្លួនដេីរមេីលគេរាំនិ​ងការពារខ្លួនពីសត្រូវ។

-ក្រុមទី២​ មានគ្នាចំនួន០២នាក់ម៉ូតូ០១គ្រឿង វត្ថុតាងកាំ​បិតផ្គាក់​០​១​,ទូរស័ព្ទ០១គ្រឿង​ ឃាត់ខ្លួនលើផ្លូ​វ​បេតុង ស្ថិ​តក្នុងភូមិត្រពាំងអណ្តូង ឃុំនិទាន ស្រុកបសេដ្ឋ ដែលមាន៖
១-ឈ្មោះ សៀក បញ្ញា ភេទប្រុស អាយុ១៨ឆ្នាំ
២-ឈ្មោះ លន ណែម ភេទប្រុស អាយុ២១ឆ្នាំ
គោលបំណង​ ធ្លាប់​មានជម្លោះជា​មួ​យភាគីក្មេងទំនេីងដេីរយប់ដូចគ្នា ការពារខ្លួន(ត្រៀមប្រយុទ្ធ)។

-ក្រុមទី៣ មានគ្នាចំនួន០៣នាក់ ម៉ូតូ០១គ្រឿង វត្ថុតាងកាំបិតផ្គាក់​០១​ដើម ដាវកែច្នៃ០១ ឃាត់ខ្លួនលើផ្លូវកៅស៊ូ​ ស្ថិតក្នុងភូមិចំបក់ ឃុំកាត់ភ្លុក ស្រុកបសេដ្ឋ
១-ឈ្មោះ វុិត សំណាង ភេទប្រុស អាយុ១៨ឆ្នាំ
២-ឈ្មោះ ប៊ុន ដា ភេទប្រុស អាយុ១៨ឆ្នាំ
៣-ឈ្មោះ យ៉ង រតនា ភេទប្រុស អាយុ១៩ឆ្នាំ ។

យោងតាម​លោកវរសេនីយ៍ឯក​ ចន​ សុភីត​ អធិការ​នគរបា​លស្រុកបសេ​ដ្ឋ​ បានបញ្ជាក់ថា ក្រុមក្មេងទំនើងទាំ​ងបីក្រុម​នេះសុទ្ធតែជាមុខសញ្ញាគ្រ​ប់គ្រងរបស់មូលដ្ឋាននិងធ្លាប់​មា​នស​កម្មភាព ប៉ុន្ដែ​ជាក់ស្ដែង​ យប់នេះគឺពួកគេអាចគ្មានឱកា​សគេចឆ្លងដែ​នទៅប្រព្រឹត្ដបទល្មេីស​បាននោះ​ទេ​ ដោយអនុវត្ដបទបញ្ជាដ៏មុឹង​ម៉ាត់​ និងការចង្អុលដឹកនាំផ្ទាល់ពី​លោ​ក​ស្នងការ​នគរបាល​ខេត្ត កម្លាំង​របស់​អធិការ​ដ្ឋាន​នគរបាល​ស្រុក​បសេដ្ឋ​បានត្រៀមកម្លាំងអនុវត្ដតាមផែនការ​២៤​ម៉ោ​ងលេី២៤ម៉ោងដោយបង្កេីន​កា​រប្រមូលផ្ដុំព័ត៌មាន ប្រេីប្រាស់​វិធា​នការ​ស្រាវជ្រាវ​ស៊េីបបញ្ជាក់ករ​ណី​​នីមួយៗ​ ធ្វើ​យ៉ាងណា​មិនអោយក្រុមនេះអាចឈានទៅបង្កជាបក្ខពួ​កនិងការគំរា​ម​កំហែង​ដល់សន្ដិសុខ​សុវត្ថិភាព​សង្គម​ក្នុងមូលដ្ឋាន​ស្រុក​បសេដ្ឋ​បានឡេីយ​ ពិសេស​សហ​កា​រ​ជាមួយស្រុកជាប់ព្រំប្រទល់ ផ្លាស់ប្ដូរព័ត៌មាននិងមុខសញ្ញា។

...

បច្ចុប្បន្ន​ក្រុមក្មេងទំនើង​ទាំងបីក្រុមរួមជាមួយ​វត្ថុតាង​ សមត្ថកិច្ច​កំពុង​អ​នុវត្ត​នីតិវិធី​ និងកសាងសំណុំរឿង​បញ្ជូនទៅ​ការិ​យាល័យ​ជំនាញ​ នៃ​ស្នងការដ្ឋាន​នគរបាល​ខេត្ត​កំពង់ស្ពឺ​ ចំណាត់ការ​នីតិវិធី​បន្ដ​៕ដោយ៖ ស សម

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print