លោកអភិបាលខណ្ឌ៧មករា ប្រជុំដាក់ទិសដៅ បង្ក្រាបក្រុមក្មេងទំនើង ឱ្យមានប្រសិទ្ធិភាពបំផុត

ចែករំលែក៖

ភ្នំពេញ៖ អាជ្ញាធរនៅតាមមូលដ្ឋាន ខណ្ឌ៧មករា បានបើកកិច្ចប្រជុំបន្ទាន់ ដើម្បីបន្តដាក់ទិសដៅ ក្នុងការបង្ក្រាបក្រុមក្មេងទំនើង ឱ្យមានប្រសិទ្ធិភាពបំផុត តបតាមបទបញ្ជាររបស់ប្រមុខរាជរដ្ឋាភិបាល ។

នាព្រឹកថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០២៤នេះ រដ្ឋបាលខណ្ឌ៧មករា បានបើកកិច្ចប្រជុំគណះបញ្ជាការឯកភាពរដ្ឋបាលខណ្ឌ ក្រោមវត្តមានដឹកនាំប្រជុំ ដោយលោក ថេង សុថុល អភិបាលខណ្ឌ និងមានការចូលរួមពីលោកអភិបាលរងខណ្ឌ លោកលោកស្រីជាចៅសង្កាត់ , អធិការនគរបាល , មេបញ្ជាការកងរាជអាវុធហត្ថ និងមន្ត្រីពាក់ព័ន្ធជាច្រើនរូបទៀតផងដែរ ។

ក្នុងកិច្ចប្រជុំ លោក ថេង សុថុល អភិបាលខណ្ឌ បានដាក់ចេញនូវផែនការណ៍គោលសំខាន់ៗជាច្រើន លើផែនការងារសន្តិសុខ ពិសេសគឺបញ្ហាក្មេងទំនើង ដែលក្នុងនាមអាជ្ញាធរខណ្ឌ ត្រូវចាំបាច់បង្ការទប់ស្កាត់ និងបង្ក្រាបឱ្យមានប្រសិទ្ធិភាពខ្ពស់បំផុត ដោយមិនត្រូវបន្តបណ្តែតបណ្តោយឱ្យសកម្មភាពនេះ អាចកើតមានឡើង បង្កអសន្តិសុខក្នុងសង្គមជាតិនោះទេ ។ លោកអភិបាលបានសង្កត់ធ្ងន់ថា ក្រុមក្មេងទំនើងទាំងនេះកើតចេញពីក្មេងទំនេរ ដូច្នេះកម្លាំងប្រដាប់អាវុធត្រូវបង្កើនការយកចិត្តទុកដាក់ ផ្លាសប្ដូរវេនល្បាតជាបើជាប្រចាំ ឲ្យបានខ្ពស់ក្នុងការបង្ការបង្ក្រាប ឲ្យមានប្រសិទ្ធភាព។

លោកអភិបាលបានបញ្ជាក់ថា បញ្ហាក្មេងទំនើងនេះ មិនមែនជាកិច្ចការងារថ្មី សម្រាប់អាជ្ញាធរ និងកម្លាំងប្រដាប់អាវុធនោះទេ ពោលគឺកម្លាំងអាជ្ញាធរតែងធ្វើជាប់ជាប្រចាំមកហើយ ពិសេសនៅពេលមានបទបញ្ជាររបស់ប្រមុខថ្នាក់ដឹកនាំ គឺកាន់តែបង្កើនការយកចិត្តទុកដាក់លើការងារនេះ កាន់តែខ្ពស់ឡើងបំផុត ។

ទាក់ទិននឹងបញ្ហាក្មេងទំនើងនេះដែរ ប្រជាពលរដ្ឋ បង្ហាញការគាំទ្របំផុត ចំពោះបទបញ្ជារដ៏ម៉ឺងម៉ាត់ របស់សម្តេចធិបតី នាយករដ្ឋមន្ត្រី ពិសេសស្នើរឱ្យអាជ្ញាធរទាំង១៤ខណ្ឌ ក្នុងភូមិសាស្ត្ររាជធានីភ្នំពេញ សូមធ្វើការទប់ស្កាត់ និងបង្ក្រាបឱ្យមានប្រសិទ្ធិភាព ដើម្បីធានាសន្តិសុខជូនប្រជាពលរដ្ឋ ក៏ដូចជាសង្គមជាតិទាំងមូលផងដែរ ។

...

ទាក់ទងបញ្ហាក្រុមក្មេងទំនើងនេះដែរ កាលពីពេលថ្មីៗ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី បានដាក់បទបញ្ជារដល់កងកម្លាំងអាជ្ញាធរមានសមត្ថកិច្ច នៅថ្នាក់រដ្ឋបាលក្រោមជាតិទាំងអស់ ត្រូវបន្តយកចិត្តទុក និងពង្រឹងបន្ថែមកាន់តែខ្លាំងជាងមុន លើការបង្ក្រាបសកម្មភាពក្រុមក្មេងទំនើងឱ្យមានប្រសិទ្ធិភាពខ្ពស់បំផុត ដោយចាំបាច់ត្រូវតែបង្ក្រាបឱ្យអស់ ដោយមិនត្រូវបណ្តែតបណ្តោយឱ្យក្រុមទំនើងមួយក្តាប់តូច ធ្វើសកម្មភាពបង្កភាពប៉ះពាល់ដល់ប្រជាពលរដ្ឋ និងសង្គមជាតិទាំងមូលនោះឡើយ ៕

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print