ខេត្តកំពង់ឆ្នាំង៖ នៅព្រឹកថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០២៤ លោក ស៊ុន សុវណ្ណារិទ្ធិ អភិបាល នៃគណៈអភិបាលខេត្តកំពង់ឆ្នាំង បានដឹកនាំកិច្ចប្រជុំស្តីពីការពិនិត្យវឌ្ឍនភាពការងារផ្សព្វផ្សាយទិន្នន័យ និងលើកកម្ពស់ប្រសិទ្ធភាពនៃការអនុវត្តនីតិវិធីអត្តសញ្ញាណកម្មគ្រួសារក្រីក្រ នៅសាលប្រជុំសាលាខេត្ត។
កិច្ចប្រជុំ មានការចូលរួមពីលោកនាយករដ្ឋបាលសាលាខេត្ត អភិបាលរងក្រុង ស្រុក កងកម្លាំងទាំងបីឈរជើងក្នុងខេត្ត ប្រធាន អនុប្រធានមន្ទីរអង្គភាពជុំវិញខេត្ត ថ្នាក់ដឹកនាំ និងមន្ត្រីរាជការនៃមន្ទីរផែនការខេត្ត។
ទូទាំងខេត្តមានគ្រួសារ ក្រីក្រចំនួន ១៩ ៦៤៤គ្រួសារ និងគ្រួសារងាយរងហានិភ័យចំនួន ២៦ ៦៥៨គ្រួសារ កំពុងទទួលបានអត្ថប្រយោជន៍ពីការអនុវត្តកម្មវិធីជាតិជំនួយសង្គមក្នុងកញ្ចប់គ្រួសារ ដែលជាផ្នែកមួយនៃប្រព័ន្ធ គាំពារ សង្គមរបស់រាជរដ្ឋាភិបាល ក្នុងការកាត់បន្ថយនិង ទប់ស្កាត់ ភាពក្រីក្រ ភាព ងាយ រងគ្រោះ រួមចំណែក ដល់ ការអភិវឌ្ឍ និង គាំពារ ធនធាន មនុស្ស កាន់តែ ទូលំទូលាយ និង ជំរុញ កំណើន សេដ្ឋកិច្ច ប្រកប ដោយ សមធម៌ និង បរិយាប័ន្ន៕
ដោយ ៖ សិលា