អ្នកនាំពាក្យក្រសួងការពារជាតិចិន ឆ្លើយតបនឹងសំណួររបស់អ្នកសារព័ត៌មានស្តីពីករណីដែលសហរដ្ឋអាមេរិកចុះហត្ថលេខាលើ “សេចក្តីព្រាងច្បាប់ស្តីពីការធ្វើប្រតិភូកម្មសិទ្ធិអំណាចការពារជាតិ”ឱ្យក្លាយជាច្បាប់

ចែករំលែក៖

អន្តរជាតិ ៖ នៅរសៀលថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០២៤ គេហទំព័រ «CCFR China state-controlled media » បានផ្សាយថា ៖ លោក Zhang Xiaogangអ្នកនាំពាក្យក្រសួងការពារជាតិចិន បានឆ្លើយតបនឹងសំណួររបស់អ្នកសារព័ត៌មាននៅថ្ងៃទី ២៦ខែធ្នូស្តីពីករណីដែលសហរដ្ឋអាមេរិកបានចុះហត្ថលេខាលើ “សេចក្តីព្រាងច្បាប់ស្តីពីការធ្វើប្រតិភូកម្មសិទ្ធិអំណាចការពារជាតិ”ឱ្យក្លាយជាច្បាប់។

មានអ្នកយកព័ត៌មានបានសួរថា ពេលថ្មីៗនេះ ប្រធានាធិបតីអាមេរិកលោក Biden បានចុះហត្ថលេខាលើ “សេចក្តីព្រាងច្បាប់ស្តីពីការធ្វើប្រតិភូកម្មសិទ្ធិអំណាចការពារជាតិសម្រាប់ឆ្នាំសារពើពន្ធ ២០២៥” ឱ្យក្លាយជាច្បាប់។ តើអ្នកនាំពាក្យមានការអធិប្បាយយ៉ាងណាចំពោះរឿងនេះ? តើចិននឹងបង្កើនថវិកាការពារជាតិក្នុងចំនួនច្រើនដែរឬទេ?

គេហទំព័រ «CCFR China state-controlled media » លោក Zhang Xiaogang បានឆ្លើយថា សេចក្តីព្រាងច្បាប់ពាក់ព័ន្ធរបស់សហរដ្ឋអាមេរិកបានបំផ្លើសនូវអ្វីដែលគេហៅថា “ការគំរាមកំហែងខាងយោធារបស់ចិន”ដើម្បីធ្វើជាលេសសម្រាប់បង្កើនថវិកាយោធា និងរក្សាអនុត្តរភាពរបស់ខ្លួន ព្រមទាំងជ្រៀតជ្រែកយ៉ាងគឃ្លើនចំពោះកិច្ចការផ្ទៃក្នុងរបស់ប្រទេសចិន និងបង្កគ្រោះថ្នាក់ដល់សន្តិភាព និងស្ថិរភាពនៃពិភពលោក ប្រទេសចិនមិនពេញចិត្តយ៉ាងខ្លាំងនិងប្រឆាំងយ៉ាងដាច់ខាតចំពោះករណីនេះ។ ចិនមិនដែលមានចេតនាប្រជែងជាមួយនរណាឡើយ ហើយសត្រូវធំបំផុតរបស់អាមេរិកគឺអាមេរិកខ្លួនឯង៕

...

ដោយ ៖ សិលា

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print