ឱសថស្ថាន «រស្មីអូឡាំពិកថ្មី» ប្រើប្រាស់ប៊ិចកែប្រែកាលបរិច្ឆេទ ! រដ្ឋបាលរាជធានីភ្នំពេញ កំពុងដំណើរការរៀបចំបិទឱសថស្ថាននេះ និងត្រូវដាក់បន្ទុកបន្ថែមទៀត

ចែករំលែក៖

ភ្នំពេញ ៖ មន្ទីរសុខាភិបាលនៃរដ្ឋបាលរាជធានីភ្នំពេញមានកិត្តិយសសូមជម្រាបជូនសាធារណជន ឱ្យបាន ជ្រាបថា នាថ្ងៃទី២៤ ខែធ្នូ ឆ្នាំ២០២៤ មន្ទីរសុខាភិបាល នៃរដ្ឋបាលរាជធានីភ្នំពេញ បានឃើញ គណនី បណ្តាញទំនាក់ទំនងសង្គមហ្វេកប៊ុកឈ្មោះ Raingsey Chea (RC) និង គណនីបណ្តាញ ទំនាក់ទំនងសង្គម នៃសារព័ត៌មានមួយចំនួនទៀត បានផ្សព្វផ្សាយពីឱសថស្ថាន មួយកន្លែងដែលបានលក់ឱសថមានការកែប្រែ កាលបរិច្ឆេទប្រើប្រាស់ ដោយបានដាក់ខ្លឹមសារ (Caption) ថា “ថ្ងៃនេះខ្ញុំបានកម្មង់ទិញថ្នាំមកពីឱសថស្ថាន រស្មីអូឡាំពិកថ្មី / Reaksmey Olympic Thmey តាមNham24។ ឱសថស្ថានបានដាក់ថ្នាំដែលមានការប្រើ ប្រាស់ប៊ិចកែប្រែកាលបរិច្ឆេទពីខែ/ឆ្នាំ 01/2025 មក 01/2026-។

បន្ទាប់ពីបានទទួលដំណឹងអំពីភាពមិនប្រក្រតីរបស់ឱសថស្ថានខាងលើ មន្ទីរសុខាភិបាល នៃរដ្ឋបាល រាជធានីភ្នំពេញ បានចាត់តាំងមន្ត្រីជំនាញដើម្បីចុះពិនិត្យស្រាវជ្រាវជាបន្ទាន់ដល់ទី និងឃើញថា ម្ចាស់ឱសថស្ថានបានរុះរើស្លាកយីហោឱសថស្ថានដោយខ្លួនឯង។ មន្ទីរសុខាភិបាល នៃរដ្ឋបាលរាជធានី ភ្នំពេញបាននិងកំពុងបន្តនីតិវិធីតាមច្បាប់លើករណីនេះ។

អាស្រ័យដូចបានជម្រាបជូនខាងលើ សូមសាធារណជនទាំងអស់មេត្តាជ្រាបជាព័ត៌មាន ៕

...

ដោយ ៖ សិលា

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print