ភ្នំពេញៈ បើពុំមានការផ្លាស់ប្តូរទេនោះ នៅថ្ងៃស្អែកទី២ ខែសីហា ឆ្នាំ២០១៥ វេលាម៉ោង៨ព្រឹក ប្រជាពលរដ្ឋសហគមន៏ឡពាង សុទ្ធតែជាអ្នករងគ្រោះដីធ្លីជាមួយនិងក្រុមហ៊ុនKDC ដែលជាក្រុមហ៊ុនរបស់លោកស្រីជា ខេង ភរិយាលោករដ្ឋមន្ត្រីស៊ុយ សែម បានរំលោភបំពានយកដីពួកគាត់ នឹងនាំដង្ហែញាត្តិ មានគ្នាប្រមាណ១០០នាក់និងដង្ហែរក្បួនចេញពីសហគមន៏ឡពាង ទៅប្រាសាទទួលក្រសាំងនៅជិតសហគមន៏នោះដែរ ។នេះបើតាមការបញ្ជាក់អោយដឹងពីប្រជាពលរដ្ឋសហគមន៍ឡពាង។
ពួកគាត់បានលើកឡើងថាៈ ក្នុងការដង្ហែរក្បួននេះគឺក្នុងបំណងធ្វើពិធីដាក់បណ្តាសារទៅក្រុមហ៊ុនចិន ស្ថានទូតចិន និងក្រុមហ៊ុនKDCរបស់លោកស្រី ជា ខេង ហើយស្នើទៅស្ថានទូតនាៗអោយជួយអន្តរាគមន៏ទៅក្រុមហ៊ុនចិនដែលកំពុងតែធ្វើរំលោភនៅលើដីមានទំនាស់ នឹងមិនទាន់ដោះស្រាយ ពិសេសបានបំពាននូវលិខិតរបស់តុលាការដែលសហគមន៏ស្នើរសាលដីការរក្សាការពារទៅលើដីដែលមានទំនាស់នេះហើយក៏ធ្លាប់ដាក់សំណើរទៅរដ្ឋាភិបាលអោយជួយអន្តរាកមន៏ជាបន្ទាន់ទៅលើរឿងនេះផងដែរ៕