ភ្នំពេញ ៖ យុវជន០២នាក់ជិះម៉ូតូចេញពីលេងបាល់ បណណងទៅផ្ទះក៏ស្រាប់តែមានក្មេងទំនើងមួយក្រុមជិះតាមពីក្រោយ ប្រដាប់ដោយដាវ មកធ្វើសកម្មភាពកាប់ប្លន់យកម៉ូតូតែមិនបានសម្រេច ហេីយនាំគ្នារត់គេចខ្លួន អស់ទៅ។
ហេតុការណ៍នេះបង្កភ្ញាក់ផ្អើលកាលពីវេលាម៉ោង ១២ នឹង ៣០នាទីរំលងអាធ្រាតឈានចូលថ្ងៃទី ២៩ ខែធ្នូ ឆ្នាំ២០២៤ នៅត្រង់ចំណុចផ្លូវលំ ក្នុងសង្កាត់ស្ទឹងមានជ័យទី២ ខណ្ឌមានជ័យ រាជធានីភ្នំពេញ ។
តាមប្រភពព័ត៍មានពីយុវជនរងគ្រោះបានឲ្យដឹងថា មុនកើតហេតុ គាត់បានលេងបាល់ជាមួយពួកម៉ាក់ នៅក្បែរស្ពានដែកចំការដូង ស្របពេលដែលលេងបាល់នោះ ក៏មានក្មេងទំនើងមួយក្រុមបានអង្គុយនៅក្រៅតារាងបាល់ ហើយបានស្រែកសួរទៅកាន់យុវជនរងគ្រោះថា « ហែងមើលមុខអី » ប៉ុន្តែយុវជនរងគ្រោះមិនបានចាប់អារម្មណ៍នោះឡើយ ក៏បន្តលេងបាល់ធម្មតា ។ លុះមកដល់វេលាម៉ោង ១០ យុវជនទាំង០២នាក់ខាងលើ បានជិះម៉ូតូមួយគ្រឿងម៉ាក ហុងដាឌ្រីម ឆ្នាំ២០១៩ ពណ៍ខ្មៅ ពាក់ស្លាកលេខ កណ្តាល 1AC-1741 បានជិះម៉ូតូតាមបណ្តោយផ្លូវលំ ក្នុងសង្កាត់ស្ទឹងមានជ័យទី២ គោលបំណងត្រឡប់ទៅផ្ទះ ។ ខណៈនោះក៏លេចមុខក្មេងទំនើងមួយក្រុម បានធ្វើសកម្មភាពបម្រុងមកកាប់យុវជនរងគ្រោះខាងលើ តែយុវជនបានឃើញមុន ក៏បានផ្តួលម៉ូតូ រួចដកសោរចេញម៉ូតូ ។ ភ្លាមៗនោះក្រុមក្មេងទំនើងបានដកកាំបិតកាំម៉ូតូ យ៉ាងចាស់ដៃ ហើយបម្រុងលើកម៉ូតូរបស់ជនរងគ្រោះ លួចជិះចេញ តែសំណាងល្អជនរងគ្រោះបានដកសោរចេញបាត់ ទើបធ្វើអោយក្រុមទំនើង ជិះគេចខ្លួនតែម្តង ។
ប្រភពដដែលបន្តថា ភ្លាមៗខ្លួនមិនហ៊ានចេញពីផ្ទះអុីលក់ចាបហ៊ួយនោះឡើយ បានបន្តលាក់ខ្លួនរហូតដល់ម៉ោង ១២នឹង៣០រំលងអាធ្រាត ដោយមើលឃើញថារៀងស្ងប់ស្ងាត់ ទើបសម្រេចចិត្តចេញទៅយកម៉ូតូរួចបណ្តើរឡើងទៅកាន់ផ្លូវធំ ក៏ត្រូវបានពលរដ្ឋឃើញសួរនាំ ទើបបង្កអោយមានការភ្ញាក់ផ្អើលថា មានករណីកាប់ប្លន់ ខណៈនោះពលរដ្ឋបានប្រញាប់រាយការណ៍ជូនសមត្ថកិច្ចមូលដ្ឋានភ្លាមៗ ។
ក្រោយកើតហេតុ សមត្ថកិច្ចបាននាំជនរងគ្រោះទៅកាន់ប៉ុស្តិ៍ដាក់ពាក្យបណ្តឹង ដើម្បីស្វែងរកជនសង្ស័យយកមកដាក់ទោសតាមផ្លូវច្បាប់ ៕ ដោយ៖សុខាសែនជ័យ