សោកនាដកម្មធ្លាក់យន្តហោ នៅកូរ៉េខាងត្បូង មានមនុស្សតែ 2 នាក់ប៉ុណ្ណោះក្នុងចំណោម 181 នាក់នៅមានជីវិត

ចែករំលែក៖

ក្រុមអ្នកជួយសង្គ្រោះបាននិយាយថា មានមនុស្សតែ 2 នាក់ប៉ុណ្ណោះក្នុងចំណោម 181 នាក់នៅលើយន្តហោះកូរ៉េដែលបានរអិលផ្លូវរត់ ហើយបានឆាបឆេះនៅអាកាសយានដ្ឋាន Muan បានរួចជីវិត ហើយមនុស្សដែលនៅសល់បានស្លាប់។

ទីភ្នាក់ងារព័ត៌មានយ៉ុនហាប់ នៅរសៀលថ្ងៃទី២៩ ខែធ្នូ បានដកស្រង់ព័ត៌មានពីទីភ្នាក់ងារជួយសង្គ្រោះកូរ៉េថា មានមនុស្សតែ២នាក់ប៉ុណ្ណោះ ក្នុងចំណោមមនុស្ស ១៨១នាក់នៅលើយន្តហោះ ដែលបានធ្លាក់ចេញពីផ្លូវរត់ និងឆេះយ៉ាងសន្ធោសន្ធៅនៅអាកាសយានដ្ឋាន Muan ត្រូវបានរកឃើញនៅរស់ ហើយមនុស្ស ១៧៩នាក់ផ្សេងទៀតបានស្លាប់។
នៅពេលធ្លាក់យន្តហោះកូរ៉េបានដឹកមនុស្ស១៨១នាក់ (ក្នុងនោះមានអ្នកដំណើរកូរ៉េ១៧៣នាក់ អ្នកដំណើរថៃ២នាក់ និងសមាជិកនាវិក៦នាក់)។
យោងតាមកាសែត The Korea Times យន្តហោះដំបូងបានព្យាយាមចុះចត ប៉ុន្តែមិនបានសម្រេច។ បន្ទាប់មក យន្តហោះបានធ្វើដំណើរជុំវិញអាកាសយានដ្ឋាន ហើយព្យាយាមចុះចតម្តងទៀតដោយប្រើតួយន្តហោះ ប៉ុន្តែបានខកខានផ្លូវរត់។ ទីបំផុតយន្តហោះបានធ្លាក់ចូលទៅក្នុង ចុងផ្លូវរត់ដែលនាំឱ្យមានគ្រោះថ្នាក់ ។ គ្រោះថ្នាក់នេះបានកើតឡើងកាលពីវេលាម៉ោង៩និង០៣នាទីព្រឹក។
អាជ្ញាធរកំពុងស៊ើបអង្កេតរកមូលហេតុនៃគ្រោះថ្នាក់នេះ។ បច្ចុប្បន្ននេះ ទិសដៅស៊ើបអង្កេតកំពុងផ្អៀងទៅរកករណីឧបករណ៍ចុះចតរបស់យន្តហោះមានបញ្ហា។ សាក្សីខ្លះក៏បាននិយាយដែរថា ពួកគេបានឃើញយន្តហោះបុកជាមួយសត្វស្លាប។
ប្រធានាធិបតីស្តីទី លោក Choi Sang-mok បានបញ្ជាឱ្យស្ថាប័នពាក់ព័ន្ធ ប្រមូលធនធានមនុស្ស និងសម្ភារៈទាំងអស់ ដើម្បីដោះស្រាយស្ថានការណ៍។ យោងតាមកាសែត The Korea Times លោក Choi កំពុងធ្វើដំណើរទៅកាន់កន្លែងកើតហេតុ៕

...

រូបថត​: YONHAP

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print