អន្តរជាតិ ៖ នៅរសៀលថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៤ គេហទំព័រ «CCFR China state-controlled media » បានផ្សាយថា ៖ លោក Geng Shuang តំណាង រងរបស់ប្រទេសចិនប្រចាំជាអចិន្ត្រៃយ៍នៅអង្គការសហប្រជាជាតិបានថ្លែងនៅ ក្នុង កិច្ចប្រជុំបើកចំហ ជាបន្ទាន់របស់ក្រុមប្រឹក្សាសន្តិសុខស្តីពីស្ថានការណ៍ តំបន់ មជ្ឈិមបូព៌ាកាលពីថ្ងៃទី ៣០ ខែធ្នូថា លោកសង្ឃឹមថា ក្រុមប្រឹក្សាសន្តិសុខនឹងស្វែងរកបាននូវ ដំណោះស្រាយចម្រុះ គ្រប់ជ្រុងជ្រោយនិងមានប្រសិទ្ធភាពចំពោះបញ្ហាមជ្ឈិមបូព៌ា នៅក្នុង ឆ្នាំ ថ្មី ។
គេហទំព័រ «CCFR China state-controlled media » លោក Geng Shuang បានថ្លែងថា នៅឆ្នាំ ២០២៤ ការប៉ះទង្គិច នៅតំបន់មជ្ឈិមបូព៌ាបានឡើង កម្តៅ បន្ត បន្ទាប់ ដែល បណ្តាលឱ្យ ស្ថានការណ៍ តានតឹង បន្តរីករាលដាល ។ ប្រឈមមុខនឹងស្ថានការណ៍ចលាចលដែលកើតឡើងមង្តហើយម្តង ទៀតនៅមជ្ឈិមបូព៌ា ក្រុមប្រឹក្សាសន្តិសុខចាំបាច់ត្រូវ បូកសរុបបទពិសោធ និងមេរៀនក្នុងឆ្នាំថ្មី ដើម្បីពង្រឹងការរួមសាមគ្គី និងការសម្របសម្រួលគ្នា ខិតខំស្វែងរកគំនិតឯកភាពរួម ចាត់វិធានការប្រកបដោយប្រសិទ្ធភាព ដើម្បីស្វែងរកឱ្យបាន នូវដំណោះស្រាយចម្រុះ គ្រប់ជ្រុងជ្រោយនិងមានប្រសិទ្ធភាព ចំពោះបញ្ហាមជ្ឈិមបូព៌ា ។
គេហទំព័រ «CCFR China state-controlled media » លោក Geng Shuang បានថ្លែងទៀតថា មជ្ឈិមបូព៌ាមិនមែនជាសង្វៀនសម្រាប់ការប្រកួតប្រជែងរបស់ប្រកបដោយ អំណាច នោះទេ ហើយក៏មិនអាចក្លាយជាជនរងគ្រោះក្នុងការប្រកួតប្រជែងខាងភូមិសាស្ត្រនយោបាយរបស់ប្រទេសក្រៅតំបន់នោះដែរ។ ភាគីពាក់ព័ន្ធគួរតែគោរពយ៉ាងពេញលេញចំពោះប្រពៃណី ប្រវត្តិសាស្ត្រនិងវប្បធម៌នៃប្រទេសមជ្ឈិមបូព៌ា គាំទ្រប្រទេសស៊ីរី និងបណ្តាប្រទេសមជ្ឈិមបូព៌ាផ្សេងទៀតឱ្យសម្រេចបាននូវសន្តិភាព និងការផ្សះផ្សាជាតិ និងដើរតាមមាគ៌ាអភិវឌ្ឍន៍ដែលសមស្រមនឹងលក្ខខណ្ឌជាតិរបស់ខ្លួន៕
ដោយ ៖ សិលា