បុគ្គលិកកាស៊ីណូ ឡាវិហ្គាសាន់ ម្នាក់ខ្យល់គរស្លាប់ក្រុងបាវិតសង្ស័យអំពើឃាតកម្ម

ចែករំលែក៖

ខេត្តស្វាយរៀង៖ មានការភ្ញាក់ផ្អើលដល់ប្រជាពលរដ្ឋមកចោមរោមមើលបណ្តាលមកពីបុរសម្នាក់ដេកស្លាប់នៅក្នុងបន្ទប់សង្ស័យថា ជាអំពើឃាតកម្ម ទើបឆោឡោរួចប្តឹងឲ្យសមត្ថកិច្ចមកពិនិត្យ។

ករណីភ្ញាក់ផ្អើលនេះបានកើតឡើងកាលពីវេលាម៉ោង១និង៤៥នាទីរសៀលថ្ងៃទី១៤ ខែសីហា ឆ្នាំ២០១៦ នៅក្នុងបន្ទប់លេខC3  នៃផ្ទះសំណាក់ដែលក្រុមហ៊ុនជួលសម្រាប់ឲ្យបុគ្គលឹកក្រុមហ៊ុនកាស៊ីណូឡាវិហ្គាសាន់ (LASVEGAS SUN) ស្នាក់នៅ ដែលមានទីតាំងស្ថិតក្នុងភូមិបាវិតកណ្តាល សង្កាត់បាវិត ក្រុងបាវិត។

បើតាមសមត្ថកិច្ចនគបាលប៉ុស្តិ៍រដ្ឋបាលសង្កាត់បាវិតបានឲ្យដឹងថា ជនរងគ្រោះឈ្មោះ សូត្រ សុខម ភេទប្រុសអាយុ២៤ឆ្នាំ មុខរបរជាបុគ្គលឹកកាស៊ីណូខាងលើ មានទីលំនៅភូមិអូរមៀត សង្កាត់ឡាបានសៀក ក្រុងបានលុង ខេត្តរតនគីរី បានដេកស្លាប់នៅក្នុងបន្ទប់ សង្ស័យជាអំពើឃាត្តកម្ម។

ក្រោយពីការពិនិត្យរបស់ក្រុមគណ:កម្មការកោសល្យវិច្ឆ័យដោយគ្មានឃើញស្លាកស្នាមអ្វីដែលបញ្ជាក់ថាជាឃាតកម្មនោះទេ ទើបបញ្ជាក់ថា សាកសពពិតជាស្លាប់ដោយសារខ្យល់គរពិតប្រាកដមែន។

ប្រភពដដែលបន្តទៀតថា ជនរងគ្រោះឈ្មោះ សូត្រ សុខម នេះជាបុគ្គលិកធ្វើការក្នុងម៉ោងវេនយប់គឺចូលនៅម៉ោង៥ល្ងាច ចេញនៅម៉ោង២យប់ទៀបភ្លឺ។ ហើយនៅយប់កើតហេតុជនរងគ្រោះចេញពីធ្វើការនៅម៉ោង២ទៀបភ្លឺ រួចបានមកដេកនៅក្នុងបន្ទប់C3 ជាមួយបុគ្គលិក៣នាក់ផ្សេងទៀត ក្រោយមកជនរងគ្រោះបានចេញពីបន្ទប់ទៅទិញស្រាបៀរយកមកផឹកជាមួយមិត្តភក្តិ ៤នាក់ដែលធ្វើការជាមួយគ្នាក្នុងបន្ទប់លេខC5 រហូតដល់ម៉ោងជិត៤ទៀបភ្លឺទើបបែកគ្នាហើយបានដើរទៅដេកក្នុងបន្ទប់ខ្លួនវិញ (បន្ទប់C3) រហូតដល់ម៉ោង១២ថ្ងៃត្រង់បុគ្គលិក៣នាក់ដែលដេកជាមួយបានភ្ញាក់ឡើងទៅញ៉ាំបាយក៏ដាស់ជនរងគ្រោះឲ្យឡើងទៅញ៉ាំបាយទាំងអស់គ្នា ពេលយកដៃទៅអង្រួនជើងស្រាប់តែជនរងគ្រោះស្លាប់រឹងទៅហើយមិនដឹងថា ស្លាប់នៅពេលណាក៏ឆោឡោនិងបានទៅប្តឹងសមត្ថកិច្ចឲ្យចុះមកពិនិត្យ។

បច្ចុប្បន្នសាកសពត្រូវបានសម្ថកិច្ចប្រគល់ជូនក្រុមគ្រួសារនៅព្រឹកថ្ងៃទី១៥ ខែសីហា ឆ្នាំ២០១៦ ដើម្បីយកទៅធ្វើបុណ្យតាមប្រពៃណីនៅស្រុកកំណើត៕

1 2 3 4 5

ដោយ៖ យឹម សុថាន

...

1111

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print