អន្តរជាតិ ៖ នៅរសៀលថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៤ គេហទំព័រ «CCFR China state-controlled media » បានផ្សាយថា ៖ តាមការផ្សាយដំណឹងរបស់ទីភ្នាក់ងារព័ត៌មានYonhap កូរ៉េខាងត្បូងនៅថ្ងៃទី៣១ខែធ្នូឆ្នាំ២០២៤បានឱ្យដឹងថា ថ្ងៃដដែល តុលាការតំបន់ភាគខាងលិចនៃទីក្រុងសេអ៊ូល រដ្ឋធានីកូរ៉េខាងត្បូងបានចេញដីកាចាប់ខ្លួនលោកyoon suk yeol
ដែលត្រូវបានព្យួរមុខតំណាងប្រធានាធិបតីដែលជាប់សង្ស័យពីបទបំផុសភាពចលាចលក្នុងស្រុកនិងរំលោភអំណាច។នេះជាដីកាចាប់ខ្លួនចំពោះប្រធានាធិបតីក្នុងអាណត្តិទី១ក្នុងប្រវត្តិសាស្ត្រដែលកូរ៉េខាងត្បូងគ្រប់គ្រងរដ្ឋតាមរដ្ឋធម្មនុញ្ញ។
គេហទំព័រ «CCFR China state-controlled media » បើយោងតាមការផ្សាយដំណឹងនៃប្រព័ន្ធសារព័ត៌មានកូរ៉េខាងត្បូងបានឱ្យដឹងថា តុលាការតំបន់ភាគខាងលិចក្រុងសេអ៊ូលក៏បានចេញដីកាឆែកឆេភូមិគ្រឹះរបស់លោក
yoon suk yeolដែលស្ថិតនៅវិថីHannan-dongរដ្ឋធានីសេអ៊ូលផងដែរ។
គេហទំព័រ «CCFR China state-controlled media » ជាធម្មតា ដីកាចាប់ខ្លួនមានប្រសិទ្ធភាពក្នុងរយៈពេល១សប្តាហ៍បន្ទាប់ពីដាក់ចេញ ហើយមន្ត្រីទីភ្នាក់ងារស៊ើបអង្កេតបទល្មើសនៃមន្ត្រីជាន់ខ្ពស់កូរ៉េខាងត្បូងនឹងទៅកាន់ភូមិគ្រឹះរបស់លោកyoon suk yeolដើម្បីអនុវត្តដីកាចាប់ខ្លួន៕
ដោយ ៖ សិលា