កម្លាំងទាហ៊ានជប៉ុនបានឡើងគម្រោងដាក់កាំជ្រួចមីស៊ីលប្រឆាំងនាវាចម្បាំងនៅតំបន់សមុទ្រស្ថិតនៅភាគខាងកើតកោះអូគីណាវ៉ា ប្រទែសជប៉ុនក្រោយពេលដែលមាននាវាចម្បាំងចិនជាច្រើនគ្រឿងចូលទៅកៀកកោះសែនកាកូ។
សារព័ត៌មាន Yomiuri Shimbum បានផ្សាយថា រដ្ឋាភិបាលទីក្រុងតូក្យូ បានឡើងគម្រោងដាក់មីស៊ីលប្រឆាំងនាវាទំនើបបំផុតនៅលើកោះ Miyako ក្នុងខេត្តអូគីណាវ៉ា។ កាំជ្រួចមីស៊ីលនោះអាចបាញ់បានចម្ងាយ ៣០០គីឡូម៉ែត្រ ។ កាំជ្រួចមីស៊ីលនោះនឹងត្រូវដាក់ពង្រាយរហូតដល់ឆ្នាំ២០២៣ ដែលអាចគ្រប់ដណ្តប់ទាំងស្រុងលើកោះសែនកាគូ។
សារព័ត៌មាន AFP បានផ្សាយថា ពេលនេះមិនទាន់អាចទំនាក់ទំនងបានជាមួយក្រសួងការពារជាតិជប៉ុនដើម្បីបញ្ចាក់ឲ្យបានច្បាស់ពីព័ត៌មានខាងលើ។ ប៉ុន្តែសម្រាប់សារព័ត៌មានYomiuri Shimbum បានផ្សាយថា ចំពោះសកម្មភាពឌឺដងរបស់ចិនជុំវិញកោះសែនកាកូ ជប៉ុនចាំបាញ់ត្រូវតែពង្រឹងមីស៊ីលរយចម្ងាយឆ្ងាយដើម្បីការពារ។
ក្រសួងការពារជាតិជប៉ុនបានផ្សាយថា ចាប់ពីខែមេសាដល់ខែមិថុនា យន្តហោះចម្បាំងជប៉ុនបានទៅរារាំងយន្តហោះរបស់ចិនរហូតដល់ទៅ ១៩៩លើក នៅលើដែនអាកាសប្រជុំកោះសែនកាគូ។ ចំណែក ៣ខែចុងក្រោយនេះមានការហោះហើររារាំងដល់ទៅ ១៩៨លើក។
ជប៉ុនបានរិះគន់យ៉ាងខ្លាំងដល់ប្រទេសចិនដែលបានបង្កើនការហោះហើរចូលទៅកាន់កោះសែនការគូ ស្ថិតនៅក្រោមការគ្រប់គ្រងរស់ជប៉ុន ដែលជាការគំរាមកំហែងដល់អធិបតេយ្យភាពរបស់ជប៉ុន៕
ប្រែសម្រួល៖ ម៉ែវ សាធី