ប៉ូលិសហ្វុីលីពីនសម្លាប់ជនជួញដូរគ្រឿងញៀនជិត​១ពាន់នាក់ក្នុងរយៈពេល​៣ខែ

ចែករំលែក៖

ជនសង្ស័យម្នាក់ត្រូវបានប៉ូលិសបាញ់សម្លាប់ក្រោយពេលដែលមានសកម្មភាពប្រឆាំងនិងការអនុវត្តច្បាប់ប្រឆាំងគ្រឿងញៀនរបស់ប៉ូលិស។

ការកម្ចាត់ក្រុមជួញដូរគ្រឿងញៀនរបស់ប្រធានាធិបតី Rodrigo Duterte  ក្នុងរយៈ៣ខែនេះបានសម្លាប់ក្រុមជនល្មើសដល់ទៅជិត១ពាន់នាក់។ លោក Duterte បញ្ចាក់ថា កម្លាំងប៉ូលិស ទាហ៊ាន នឹងមិនមានទោសឡើយនៅពេលដែលសម្លាប់មនុស្សក្នុងពេលបំពេញការងារបោសសម្អាតក្រុមជួញដូរគ្រឿងញៀន។

អង្គការអន្តរជាតិបង្ហាញការព្រួយបារម្ភយ៉ាងខ្លាំងចំពោះសកម្មភាពរបស់ប្រធានាធិបតីហ្វុីលីពីន អាចបំពានទៅនិងសិទ្ធមនុស្ស ដោយការសម្លាប់មិនបានសើបឲ្យច្បាស់លាស់ ។ អគ្គរដ្ឋទូតអាមេរិកប្រចាំនៅហ្វុីលីពីនបានឲ្យដឹងថា អាមេរិកអាចនឹងកាត់ជំនួយយោធាដល់ប្រទេសនេះក្រោយពេលប្រធានាធិបតី មិនបានអនុវត្តទៅតាមច្បាប់ស្តីពីសិទ្ធមនុស្ស។

ការប្រើប្រាស់កណ្តាប់ដៃដែកកម្ចាត់ពុករលួយរបស់ប្រធានាធិបតីហ្វុីលីពីនបានធ្វើឲ្យមនុស្សជាច្រើនចេញមកសារភាព និងត្រូវចាប់ខ្លួន។ ទាំងនោះហើយបានធ្វើឲ្យមន្ទីរឃុំឃាំងនៅក្នុងប្រទេសនេះខ្វះច្រើនត្រូវសាងសងថ្មីបន្ថែមទៀត៕

1 (2) 1 (1)

ប្រែសម្រួល៖ ម៉ែវ សាធី

...

1111

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print