ខេត្តកំពង់ឆ្នាំងៈ បន្ទាប់ពីបានចុះពិនិត្យទំនប់អាងទឹកបឹងវាម ក្នុងខេត្តកំពង់ចាម រួចមក នៅរសៀលថ្ងៃទី ១៥ ខែសីហា ឆ្នាំ ២០១៦ ក្រុមការងារជំនាញរបស់ក្រសួងធនធានទឹក និងឧតុនិយម និងក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ បានបន្តដំណើរចុះពិនិត្យទំនប់អាងទឹកតាកុយ ស្ថិតក្នុងឃុំព្រៃគ្រី ស្រុកជលគិរី ខេត្តកំពង់ឆ្នាំង ដែលទើបនឹងបញ្ចប់ការសាងសង់ជំហានទី ១ នាពេលថ្មីៗកន្លងទៅនេះ ។
មន្ត្រីក្រសួងធនធានទឹក និងឧតុនិយមបានអោយដឹងថាៈអាងទឹកតាកុយ មានសមត្ថភាពស្តុកទឹកបានប្រមាណ ៩ លានម៉ែត្រគូប សម្រាប់ផ្គត់ផ្គង់ឱ្យការងារបង្កបង្កើនផលស្រូវប្រាំងលើផ្ទៃដីប្រមាណ ៨៤០ ហិកតា និងដំណាំរួមផ្សំ ២០ ហិកតា ៕
ដោយ សុខ ខេមរា
...