ភ្នំពេញ៖ ជនសង្ស័យ០២នាក់ត្រូវកម្លាំង កងរាជអាវុធហត្ថខណ្ឌទួលគោក ឃាត់ខ្លួន ពីបទឆក់កាបូបពីស្រ្តី២នាក់បានសម្រេច ហេីយព្យាយាមជិះរត់គេចខ្លួន តែត្រូវបានសមត្ថកិច្ចចាប់ភ្លាមៗតែម្តង ។
ករណីខាងលេីនេះបានកើតឡើងកាលពីវេលាម៉ោង១២និង១០នាទីថ្ងៃទី០២ខែកក្កដា ឆ្នាំ២០
១៥ នៅចំនុច មុខសភាពាណិជ្ជកម្មកម្ពុជា ផ្លូវសហព័ន្ធរ៉ុស្សី សង្កាត់ទឹក
ល្អក់១ ខណ្ឌទួលគោក រាជធានីភ្នំពេញ។
មន្រ្តីកងរាជអាវុធហត្ថខណ្ឌទួលគោក បានអោយដឹងថា ជនសង្ស័យឈ្មោះទី១-ឈ្មោះ ប្រុស ម៉ៅ ភេទប្រុស អាយុ២២ឆ្នាំ មុខរបរមិនពិតប្រាកដ ស្នាក់នៅផ្ទះ
មិនចាំលេខ ផ្លូវ១៣២ សង្កាត់ទឹកល្អក់១ ខណ្ឌទួលគោក (ជាអ្នកបើកម៉ូ
តូ)។ និងទី២ ឈ្មោះ ទូត លក្ខសិត្យា ភេទប្រុស អាយុ១៨ឆ្នាំ មុខរបរមិនពិតប្រាកដ ស្នាក់នៅ
ផ្ទះមិនចាំលេខ ផ្លូវមៅដា២០០៤ ខណ្ឌពោធិសែនជ័យ (ជាអ្នកអង្គុយពីខាង
ធ្វើសកម្មភាពឆក់កាបូប)។ ចំណែកជនរងគ្រោះ ទី១ ឈ្មោះ ឃុន មីុលី ភេទស្រី អាយុ២២ឆ្នាំ មុខរបរ និស្សិតឆ្នាំទី៣ សកលវិទ្យា
ល័យបញ្ញាសាស្រ្ត ស្នាក់នៅផ្ទះលេខ១៧៦Aផ្លូវ១៥០ សង្កាត់ទឹកល្អក់២
ខណ្ឌទួលគោក រាជធានីភ្នំពេញ (ជាម្ចាស់កាបូប)។
និង២ឈ្មោះ គៀង យ៉ុង ភេទប្រុស អាយុ២២ឆ្នាំ មុខរបរ និស្សិតឆ្នាំទី៣ សកលវិទ្យា
ល័យបញ្ញាសាស្រ្ត ស្នាក់នៅផ្ទះ៥៣ ផ្លូវ៥៩២ សង្កាត់បឹងកក់២ ខណ្ឌទួល
គោក (ជាអ្នកបើកម៉ូតូ)។
ប្រភពដដែរបានបន្តប្រាប់អោយដឹងទៀតថា មុនពេលកើតហេតុជនរងគ្រោះទាំងពីរនាក់បានចេញពីកន្លែងកាត់សក់ក្នុង
បំណងត្រលប់ទៅផ្ទះនៅម្តុំវិទ្យាល័យឥន្ទ្រទេវី សង្កាត់បឹងកក់២ ខណ្ឌទួល
គោក ដោយជិះម៉ូតូតាមផ្លូវសហព័ន្ធរ៉ុស្សីមកដល់ចំនុចកើតហេតុក៍ស្រាប់តែ
មានជនសង្ស័យ២នាក់ជិះម៉ូតូ០១គ្រឿង សង់បុិច ពណ៍ខ្មៅ ធ្វើសកម្មភាពឆក់កាបូបតែម្តង។ ក្រោយឆក់បានហើយជនសង្ស័យព្យាយាមជិះម៉ូតូគេច
ស្របពេលនោះដែរកម្លាំង ល្បាតកំពុងល្បាតនៅក្បែរនោះ ក៍បានដេញតាមពីក្រោយមកដល់ផ្លូវ២៥៣កែងផ្លូវសហព័ន្ធរ៉ុស្សី សង្កាត់ទឹកល្អក់១ ខណ្ឌទួលគោក ទើបជនសង្ស័យដួលម៉ូតូហើយបក្សពួកម្នាក់ដែលអង្គុយពីក្រោយ
រត់ចូលមន្ទីរពេទ្យកុមារជាតិ ទើបជនរងគ្រោះនិងកម្លាំងយើងតាមទាន់ជនសង្ស័យធ្វើការឃាត់ខ្លួនបានម្នាក់យកមកអង្គភាពធ្វើការសាកសួរ។ចំនែក
បក្សពួកម្នាក់ទៀតជិះរត់គេចខ្លួនបាត់។ ក្រោយសាកសួរជនសង្ស័យដែលយើងឃាត់បាននោះរួចមក ទើបកម្លាំងអហ ខណ្ឌទួលគោក យើងបានបន្តស្រាវជ្រាវឈានទៅឃាត់ខ្លួនជនស្ស័យ១នាក់ទៀតនៅខណ្ឌសែនសុខ ដែល
ជាបក្សពួកយកមកអង្គភាពតែម្តង។សូមបញ្ជាក់ផងដែរវត្ថុតាងដកហូតបានពីជនសង្ស័យដែលជាកាបូបជនរងគ្រោះរួមមាន៖លុយមួយចំនួននិងទូរស័ព្ទ ដៃម៉ាក់samsung S6មួយគ្រឿង។
បច្ចុប្បន្នជនសង្ស័យត្រូវកម្លាំង កងរាជអាវុធហត្ថខណ្ឌទួលគោក បញ្ជូន
ទៅការិយាល័យយុត្តិធម៌កងរាជអាវុធហត្ថក្រុង ដើម្បីកសាងសុំណុំរឿង ចាត់ការតាមនីតិវិធី៕