ឡានក្រុមហ៊ុនស្រាបៀរអង្គរដឹកសុទ្ទតែឈើគ្រេឿងសង្ហារឹមត្រូវសមត្ថកិច្ចបង្ក្រាប

ចែករំលែក៖

ខេត្តក្រចេះ: រថយន្ដរបស់ក្រុមហ៊ុនស្រាបៀរអង្គរត្រូវបានសមត្ថកិច្ចសង្ស័យបង្កប់ឈើល្មើសច្បាប់ ហេីយបានធ្វេីការឃាត់រថយន្ដមួយគ្រឿងពិនិត្យមេីល កាលពីល្ងាចថ្ងៃ០១ខែ០៧ឆ្នាំ២០១៥នៅលេីដងផ្លូលជាតិលេខ៧ចំនុចថ្មបាំងស្រុកចិត្របុរីខេត្តក្រចេះ។
ប្រភពបានរាយការណ៍ថា:រថយន្ដក្រុមហ៊ុនស្រាបៀរអង្គរដែលដឹកឈេីកែច្នៃជាគ្រឿងសង្ហារឺមចេញពីខេត្តស្ទឹងត្រែងឆ្លងកាត់ខេត្តក្រចេះឆ្ពោះទៅស្រុកមេមត់ខេត្តត្បូងឃ្មុំ។ គ្រឿងសង្ហារឹមទាំងនេះត្រូវគេស្គាល់ម្ចាស់ឈ្មោះលោកស្រីហេង សំនៀងហៅយាយព្រឿងជនជាតិវៀតណាមរស់នៅ់ភូមិថ្មីសង្គាត់-ក្រុង-ខេត្តស្ទឹងត្រែងនិងជាថៅកែឈេឺដ៏ល្បីឈ្មោះប្រចាំភូមិភាគឥសាន្តជាពិសេសនៅខេត្តស្ទឹងត្រែងគាត់មានសិប្បកម្មកែច្នែដ៏ធំមួយកន្លែងនៅភូមិប្រចុង សង្កាត់ ព្រះបាត ក្រុង-ខេត្តស្ទឹងត្រែង សុទ្ទតែគ្មានសមត្ថកិច្ចជំនាញណាហ៊ានបង្រ្គាបទ្បេីយព្រោះយាយព្រឿងបានដាក់ខែបង់លុយជូនសមត្ថកិច្ចអស់ទូទាំងខេត្តហេីយ។
សមត្ថកិច្ចបានឲ្យដឹងថាកន្លងមករថយន្តស្រាបៀរអង្គរមួយនេះធ្លាប់ដឹកឈេីជាច្រីនលេីករួចមកហេីយទេីបពេលនេះពួកគាត់ឃាត់រថយន្ដ បិទផ្លាកស្រាបៀរអង្គរប្រគល់ឲ្យជំនាញរដ្ឋបាលព្រៃឈេីសង្កាត់ថ្មក្រែត្រួតពិនិត្យ ប៉ុន្តែការត្រួតពិនិត្យនេះត្រូវបានមេព្រៃអះអាងថាស្របច្បាប់ហេីយក៍អនុញ្ញាតិឲ្យរថយន្ដនោះចេញទៅ។
ពាក់ពាន់និងបញ្ហាខាងលេីនេះមិនដឹងថារថយន្តនេះជារបស់ក្រុមហ៊ុនស្រាបៀរអង្គរពិតប្រាកដឬមួយជារថយន្តរបស់លោក ស្រីហេងសំនៀងហៅយាយព្រឿងលួចយកតែមស្រាបៀរអង្គរមកបិទដេីម្បីបន្លំភ្នែកសមត្ថកិច្ចយ៉ាងនោះទេ?

20150702-170236.jpg

20150702-170241.jpg

20150702-170245.jpg

20150702-170249.jpg

...

20150702-170253.jpg

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print