ភ្នំពេញ៖ កម្មករកម្មការិនីរោងចក្រកាត់ដេរយីហោ ភីភីអូ ចំនួន៥២នាក់ទៀតបានមានអាការៈទន់ដៃទន់ជើង ហើយបានដួលសន្លប់ក្នុងពេល កំពុងបំពេញការងារ នៅក្នុងរោងចក្រខាងលើ ដែលគេមានការសង្ស័យ បណ្ដាលមកពក្លិនជាតិគីមី នៅក្នុងក្រណាត់ ដែលបានបង្កឲ្យមានការភ្ញាក់ផ្អើលយ៉ាងខ្លាំង កាលពី វេលា ម៉ោង០៩និង១០នាទីព្រឹក ថ្ងៃទី២ខែកក្កដាឆ្នាំ២០១៥ នៅក្នុងរោងចក្រកាត់ដេរ ភីភីអូ (PPO) ដែលមានទីតាំងស្ថិតនៅក្នុងភូមិស្រែជម្រៅ សង្កាត់ចោមចៅ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។
តាមប្រភពពីអាជ្ញាធរបានឲ្យដឹងថា នៅមុនពេលកើតហេតុកម្មករកម្មការិនី នៅក្នុងរោងចក្រនោះបាននាំ គ្នាធ្វើការងារជាធម្មតា ហើយបានតយៈពេលប្រមាណ២ម៉ោងប៉ុណ្ណោះ ស្រាប់តែមានអ្នកដួលសន្លប់ជាបន្ត បន្ទាប់គ្នាជាង៥២នាក់តែម្ដង បង្កឲ្យមានការភ្ញាក់ផ្អើលទាំងព្រឹក ហើយអ្នកដែកអត់សន្លប់ មានការភ័យខ្លាច បាននាំគ្នា រត់យ៉ាង ប្រសេចប្រសាច ចេញពីក្នុងរោងចក្រហើយរោងចក្រក៏បានបិទទ្វារបណ្ដោះអាសន្ន ក្នុង ខណៈនោះដែរ។
គួរបញ្ជាក់ផងដែរកម្មករដែលបម្រើការងារនៅក្នុងរោងចក្រមួយនេះ មាន ចំនួនសរុប៦១០នាក់ ហើយនៅមុនពេលកើតហេតុ កម្មករទាំងនោះបានធ្វើការងារ យ៉ាងញាប់ដៃញាប់ជើង គឺចូលធ្វើការតាំងពី វេលាម៉ោង៧ព្រឹកមកម្លេះ ។លុះដល់ពេលកើតហេតុ ស្រាប់តែមានអាការៈថប់ដង្ហើម ឈឺ ក្បាល វិលមុខណែនទ្រូង រកកលក្អួតចង្អោរ ទន់ដៃទន់ជើង រួចក៏បានដួលសន្លប់ ជាបន្តបន្ទាប់គ្នាចំនួន៥២នាក់តែម្ដង ខណៈ នោះបានបង្កឲ្យមានៗការ ភ្ញាក់ផ្អើលយ៉ាងខ្លាំង៕
កម្មករកម្មការិនីរោងចក្រកាត់ដេរ ភីភីអូ ៥២នាក់បន្តដួលសន្លប់សង្ស័យបណ្ដាលមកពីក្លិនជាតិគីមីក្នុង ក្រណាត់
...