ប្រធានាធិបតីអាមេរិកបានបញ្ជាក់ថា អាមេរិកនឹងគុយបា បានព្រមព្រៀង គ្នាបើកស្ថានទូតឡើងវិញនៅក្នុងប្រទេស ទាំងពីរ បន្ទាប់ពីត្រូវបានបិទអស់រយៈ កាលជាង៥ទសវត្សរ៍មកនេះ។
សកម្មភាពខាងលើជាការបោះជំហាន ក្នុងប្រវត្ដិសាស្ដ្រនៃការស្ដារទំនងទំនាក់ រវាងប្រទេសទាំងពីរនេះបានកើតឡើង គួរឱ្យភ្ញាក់ផ្អើលក្រោមនយោបាយថ្មីរបស់ លោក អូបាម៉ា ចំពោះគុយបាកាលពីចុង ឆ្នាំ២០១៤កន្លងទៅនេះដែលបានបើក ទូលាយឡើងវិញចំពោះគុយបាក្រោយពី ប្រទេសនេះទទួលរងទណ្ឌកម្មសេដ្ឋកិច្ចពីអាមេរិកយ៉ាងធ្ងន់ធ្ងរតាំងពីឆ្នាំ១៩៦២។
ប្រធានាធិបតីអាមេរិក លោក បារ៉ាក់អូបាម៉ា និង លោក រ៉ូល ខាស្ដ្រូ មេដឹកនាំគុយបា ក៏បាន ផ្ញើលិខិតជូនគ្នាទៅវិញទៅមកផងដែរ ដើម្បីបញ្ជាក់ពីគម្រោងបើកឱ្យដំណើរ ការស្ថានទូតឡើងវិញដើម្បីបំពេញបេសក កម្មការទូតជាផ្លូវការតែម្ដងរវាងអតីតបច្ចាមិត្ដទាំងពីរនៅថ្ងៃទី២០ ខែកក្កដា ឆ្នាំ២០១៥ខាងមុខនេះ ។
លោក ប្រ៊ូណូ រ៉ូឌ្រីហ្គែស រដ្ឋមន្ដ្រី ក្រសួងការបរទេសគុយបានឹងមកកាន់ រដ្ឋធានីវ៉ាស៊ីនតោនដើម្បីបើកស្ថានទូតគុយបាឡើងវិញនៅទីនេះ។ ដោយឡែក លោករដ្ឋមន្ដ្រីការបរទេសអាមេរិក ចន ឃើរី នឹងទៅកាន់រដ្ឋធានីឡាហាវ៉ាន់ ប្រទេសគុយបាដើម្បីបើកស្ថានទូតរបស់ខ្លួនឡើងវិញនៅទីនោះផងដែរ ។
សាជាថ្មីម្ដងទៀតពលរដ្ឋគុយបាបានអបអរសាទរដល់សកម្មភាពរបស់ប្រទេស ទាំងពីរដែលធ្វើឱ្យទំនាក់ទំនងមានភាពល្អប្រសើឡើងវិញជាការទទឹងរង់ចាំជាយូរ ណាស់មកហើយ ។ ព្រឹត្ដិការប្រវត្ដិ សាស្ដ្រនោះនឹងជួយឱ្យសេដ្ឋកិច្ចគុយបា មានភាពរីកចម្រើនហើយគុយបាអាច ទៅកាន់គ្រប់ទិសទីជុំវិញពិភពលោកដោយ គ្មានខ្វល់ពីទណ្ឌកម្មអ្វីឡើយ ៕