សវនាការបណ្តឹងសាទុក្ខក្នុងសំណុំរឿង ០០២/០១ ចាប់ផ្តើមបើកដោយស្តាប់កសាក្សីជាអតីតកម្មាភិបាលខ្មែរក្រហមមួយរូប

ចែករំលែក៖

អង្គជំនុំជម្រះតុលាការកំពូលនៃអង្គជំនុំជម្រះវិសាមញ្ញក្នុងតុលាការកម្ពុជាបានបើកសវនាការលើបណ្តឹងសាទុក្ខលើសំណុំរឿង ០០២/០១ នៅថ្ងៃទី២ ខែកក្កដា នេះ និងបន្តទៅថ្ងៃទី៣ ទី៦ និងទី៧ ខែកក្កដា ឆ្នាំ ២០១៥។ លោក នេត្រ ភក្ត្រា មន្ត្រីនាំពាក្យសាលាក្តីខ្មែរក្រហមបានថ្លែងថា នៅពេលបើកសវនាការ លោក គង់ ស្រ៊ីម ប្រធាន
អង្គជំនុំជម្រះតុលាការកំពូលបានថ្លែងថា ក្នុងនាមអង្គការសហប្រជាជាតិ និងប្រជារាស្ត្រខ្មែរអង្គជំនុំជម្រះតុលាការ
កំពូលបើកសវនាការលើបណ្តឹងសាទុក្ខប្រឆាំងនឹងសាលក្រមរបស់អង្គជំនុំ ជម្រះសាលាដំបូងប្រកាសកាលពីថ្ងៃទី៧ ខែសីហា ឆ្នាំ ២០១៤ កន្លងទៅ។
លោក នេត្រ ភក្ត្រា បានថ្លែងថា នៅក្នុងសវនាការលើកទី១ ដែលគ្រោងធ្វើឡើងរយៈពេល ៤ថ្ងៃនេះនឹង
ស្តាប់ការផ្តល់សក្ខីកម្មរបស់សាក្សីចំនួន ៣ រូបដែលស្នើសុំដោយក្រុមមេធាវីការពារក្តីជនជាប់ចោទ នួន ជា។ លោក សៅ វន អតីតកម្មាភិបាលខ្មែរក្រហម គឺជាសាក្សីទី១ ត្រូវបានកោះហៅបង្ហាញខ្លួននៅចំពោះមុខអង្គជំនុំជម្រះតុលា
ការកំពូល និងត្រូវបានចោទសួរពីតួនាទីរបស់គាត់នៅក្នុងអំឡុងរបបខ្មែរក្រហម។ របបខ្មែរក្រហមដែលលោកមាន
តួនាទីជាមេឃុំជាងទងក្នុងខេត្តតាកែវ និងបានជួបប្រជុំ និងទទួលនូវគោលនយោបាយផ្សេងៗពីមេដឹកនាំខ្មែរ
ក្រហមជាពិសេសតាម៉ុក នៅក្នុងតំបន់ដែលគាត់គ្រប់គ្រង។
សវនាការលើបណ្តឹងសាទុក្ខក្នុងសំណុំរឿង ០០២/០១ នេះធ្វើឡើងក្រោយពីមានការប្តឹងជំទាស់របស់ជន
ជាប់ចោទ នួន ជា និង ខៀវ សំផន និងសហព្រះរាជអាជ្ញា ប្រឆាំងនឹងសាលក្រមរបស់អង្គជំនុំជម្រះសាលាដំបូង ក្នុងសំណុំរឿង ០០២/០១ ដែលបានចេញនៅក្នុងខែ សីហា ឆ្នាំ២០១៤។ អង្គជំនុំជម្រះសាលាដំបូង រកឃើញថា ជនជាប់ចោទមានពិរុទ្ធភាពពីបទឧក្រិដ្ឋប្រឆាំងមនុស្សជាតិ និងបានសម្រេចប្រកាសទោសដាក់ពន្ធនាគារជនជាប់
ចោទទាំងពីរអស់មួយជីវិត។ នួន ជា និង ខៀវ សំផន បានធ្វើបណ្តឹងសាទុក្ខប្រឆាំងនឹងសាលក្រមរបស់អង្គជំនុំ
ជម្រះសាលាដំបូង ដោយម្នាក់ៗបានលើកទឡ្ហីករណ៍បណ្តឹងសាទុក្ខចំនួន ២២៣ និង ១៤៨ រៀងៗខ្លួន។ បន្ថែម
លើនេះ សហព្រះរាជអាជ្ញា បានដាក់បណ្តឹងសាទុក្ខដោយកម្រិតត្រឹមតែស្វែងរកដំណោះស្រាយដែលប្រកាសដោយ
អង្គជំនុំជម្រះតុលាការកំពូល ទាក់ទងនឹងភាពអាចអនុវត្តបាននូវទម្រង់ពង្រីកបន្ថែមនៃសហឧក្រិដ្ឋកម្មរួម ដែលហៅ
ថា “សហឧក្រិដ្ឋកម្មរួមទម្រង់ទី III” (JCE III) នៅចំពោះមុខ អ.វ.ត.ក។
លោក នេត្រ ភក្ត្រា បានថ្លែងថា ក្នុងករណីដែលពុំទាន់មានការសម្រេចលើបញ្ហានៃបណ្តឹងសាទុក្ខនេះពី
សំណាក់អង្គជំនុំជម្រះតុលាការកំពូលទេ ជនជាប់ចោទ នួន ជា និង ខៀវ សំផន នៅតែត្រូវបានសន្មតថាគ្មាន
ទោស។ ដោយសារតែភាពស្មុគស្មាញនៃបណ្តឹងសាទុក្ខ និងតម្រូវការចាំបាច់មួយចំនួន វាមានការពិបាកក្នុងការ
កំណត់ពេលឱ្យបាន ច្បាស់ថាពេលណាទើបសេចក្តីសម្រេចលើបណ្តឹងសាទុក្ខនឹងត្រូវប្រកាសឡើង ប៉ុន្តែអង្គជំនុំ
ជម្រះតុលាការកំពូលបាននិងកំពុងធ្វើការងារ ដោយបានកំណត់គោលដៅនៃការប្រកាសសាលដីកាលើបណ្តឹង
សាទុក្ខក្នុងសំណុំរឿង ០០២/០១ នេះនៅក្នុងអំឡុងត្រីមាសទី១ ឆ្នាំ ២០១៦ ខាងមុខ។

20150702-160240.jpg

20150702-160246.jpg

20150702-160250.jpg

20150702-160254.jpg

...

20150702-160258.jpg

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print