​វៀ​ត​ណាម​បាន​ចុះ​ហត្ថ​លេខា​លើ​កិច្ច​ព្រម​ព្រៀង​ពាណិជ្ជកម្ម​សេរី (FTA​) ជាមួយ​សម្ព័នភាព​សេដ្ឋកិច្ច អាស៊ីអឺរ៉ុប

ចែករំលែក៖

នៅទី​ក្រុង Burabay សាធារណរដ្ឋ​កាហ្សាក់ស្ថាន​នាយក​រដ្ឋ​ម​ន្រ្តី​វៀតណាម​លោក Nguyen Tan Dung​និងនាយក​រដ្ឋ​ម​ន្រ្តី​នៃ​បណ្តាប្រទេស​នេះ​ជា​សមាជិក​នៃ​អង្គការ​សម្ព័ន្ធ​ សេដ្ឋកិច្ច​អាស៊ី – អឺរ៉ុប – EAEC (សហព័ន្ធ​រុស្ស៊ី​សាធារណរដ្ឋ​បេឡា​រុ​ស សាធារណរដ្ឋ ​កាហ្សាក់ស្ថាន​សាធារណរដ្ឋ​អា​មេ​នី​និង​សាធារណរដ្ឋ​កៀ​ហ្ស៊ី​ស៊ី​ស្ថាន​) និង​ប្រធាន​គណៈ​ក​ម្មា​ធិ​ការ​អចិន្ត្រៃយ៍​ គណកម្មការសេដ្ឋកិច្ច​អាស៊ី​ អឺរ៉ុប ​បាន​ចុះ​ហត្ថលេខា​លើ​កិច្ច​ព្រម​ព្រៀង​ពាណិជ្ជកម្ម​សេរី​រវាង​ សាធារណរដ្ឋ​សង្គមនិយម​វៀតណាម​និងម្ខាងទៀតជាសម្ព័ន្ធសេដ្ឋកិច្ចអាស៊ី អឺរ៉ុប ជាមួយប្រទេសជាសមាជិក​។

បានចាប់ផ្តើម​ជា​ផ្លូវការ​នៅ​ទីក្រុង​ហាណូយ​ប្រទេស​វៀតណាម​ថ្ងៃទី 03/28/2013 បន្ទាប់​ពី​ពីរ​ឆ្នាំ​នៃ​ការចរចា​រ​និង​បន្ទាប់​ពី​ការ​បញ្ចប់​នៃ​នីតិវិធី​ អនុម័ត​ផ្ទៃក្នុង​ភាគីពាក់ព័ន្ធ​បាន​ចុះហត្ថលេខា​លើ​កិច្ចព្រមព្រៀង​ពាណិជ្ជកម្ម​សេរី FTA ជាមួយនិងលក្ខណទូលំទូលាយ ​ការ​ប្តេ​ជ្ញា​ចិត្ត​ខ្ពស់​ និង​ធានា​បាន​នូវ​ផល​ប្រយោជន៍ ​ដែល​ មាន​តុល្យភាព​, គិតគូដល់​លក្ខខណ្ឌ​ជាក់លាក់របស់ភាគីនិមួយៗ។ កិច្ច ​ព្រម​ព្រៀង​រួម​មាន​កម្មវិធី​ស្តី​ពី​ពាណិជ្ជកម្ម​ទំនិញ​, ច្បាប់​នាំចេញ ​, ដំណោះស្រាយ​ពាណិជ្ជកម្ម​, ពាណិជ្ជកម្ម​សេវាកម្ម​វិនិយោគ និងការរក្សាកម្មសិទ្ធបញ្ញា វិធីសាស្ត្រការពារ សុវត្ថិភាព​ស្បៀងអាហា ​និងនិងត្រួតពីនិតទៅលើ​ទីនិញកសិកម្ម ឧស្សាហក្ម (SPS​) សម្របសម្រួល​គយតាមដែនសមុទ្រ របាំងមច្ចេកទេសនៅក្នុង ​ពាណិជ្ជកម្ម (TBT​) ​ប​ច្ចេ​ក​វិទ្យា​អេ​ឡិច​ត្រូ​និក​នៅ​ក្នុង​ពាណិជ្ជកម្ម​, ការ​ប្រកួត​ប្រជែង​ផ្នែក​ច្បាប់​។
អំពី ​ទំនិញ EAEC ​ ​នឹង​ផ្តាលអាអាទិភាព​សម្រាប់ ​ប្រទេស​វៀតណាម បង្កើត​ឱកាស​បន្ថែម​ទៀត​សម្រាប់​ទំនិញនាំចេញសំខាន់ៗរបស់ ​ប្រទេស​វៀ​ត​ណាម ​មាន​ផល​ប្រយោជន៍​ជា​មូលដ្ឋាន​ដូច​ជា​ផលិតផល​កសិកម្ម​និង​ឧស្សាហកម្ម​ វាយនភ័ណ្ឌ​និង​ស្បែកជើង​, គ្រឿង​សង្ហា​រឹម​និង​ផលិតផល​កែច្នៃ​ ។

ខ្លឹមសារសំខាន់​មួយ​ចំនួន​នៃ​កិច្ច​ព្រម​ព្រៀង​នេះ​គឺ​ភាគី នឹងអនុវត្តពន្ធដានាំចេញ 0​% សម្រាប់​ផលិតផល​គ្រឿង​សមុទ្រ​ទាំង​អស់របស់វៀតណាមបន្ទាប់​ ពី​ច្បាប់ ​ចូល​ជា​ធរមាន​។ ​ជាមួយ​នឹង​ការ​លុប ​ពន្ធ​នេះ​ ភាគី​ទាំង​ពីរ​នឹង​អនុវត្ត​វិធានការ​ សម្រាប់​សុវត្ថិភាព​ស្បៀង​អាហារ​និងឆ្លងកាត់ការត្រួតពិនិត្យ​សត្វ​និ​​ង​រុក្ខជាតិ​។ ប្រើប្រាស​លទ្ធផល​នៃ​ការ​ធ្វើ​សវនកម្ម​, ព​ត៌​មាន​របស់​អង្គការ​អ​ន្ដ​រ​ជាតិ​​ធំៗ លើកកម្ពស់​កិច្ច​សហប្រតិបត្តិការ​និង​ការ​អនុវត្ត​នូវ​គំនិត​ផ្ដួចផ្ដើម​ សម្រួល​ពាណិជ្ជកម្ម​ទំនិញ​និង​ការ​ផ្តល់​ជំនួយ​បច្ចេកទេស​និង​ការ​បង្កើត​យ​ ន្ដ​ការ​ដ៏​មាន​ប្រសិទ្ធិ​ភាព​សម្រាប់​ការ​ពិគ្រោះ​យោបល់​រវាង​ភាគី​ទាំងពីរ ​។

ខាង ​ភាគី​វៀ​ត​ណាម​បានឯកភាព ​បើក​ទី​ផ្សារ​សម្រាប់ដែលមានគោលដៅសម្រាប់ EAEC ចំពោះផលិតផល​កសិកម្ម ផលិតផល​ឧ​ស្សា​ហ​កម្ម​មួយ​ចំនួន​រួម​មាន​ គ្រឿង​ម៉ាស៊ីន​គ្រឿង​ឧបករណ៍​រថយន្ត … ទំនិញ​ទាំង​នេះមិនមានការប្រគួតប្រជេងជាមួយទំនិញ ​វៀតណាមផ្ទុយទៅវិញបានរួម ​ចំណែក​ដល់​ ការ​ធ្វើ​ពិពិធ​កម្ម​បន្ថែម​ទៀត​នៃ​ទីផ្សារ​លក់​ទំនិញ​ប្រើ​ប្រាស់​ក្នុង​ ស្រុក​។ ដោយឡែក​សម្រាប់​ទំនិញ​កសិកម្ម​ របស់ EAEC ត្រូវបានចាត់ទុកថាជាអាទិភាព ហើយត្រូវបាន​វៀតណាមបើកទ្វាស្វាគមន៍​ភ្លាម​ ដូចជា​ទឹកដោះគោ​និង​ផលិតផល​ទឹកដោះគោ ​និងផលិតផលកសិកម្មមានអង្គ សណ្តែក ពោធជាដើម។
ជា​រួម​ភាគី​ទាំង​ពីរ​ត្រូវ​បាន​គេ​រំពឹង​ទុក​ថា​និងផ្តាល់ឲ្យគ្នាទៅវិញទៅមកនៃ ​ការ​បើក​ទី​ផ្សារ​ទំនិញ​ដែល​មាន​តំលៃ​ស្មើ​គឺ​ប្រហែល 90​% នៃ​ពាណិជ្ជកម្ម​ទ្វេភាគី​។

តាម​ការ​វាយ​តម្លៃ​ជាបឋម របស់EAEC ក្រោយ​ពី​កិច្ច​ព្រម​ព្រៀង​នេះ​បាន​ចូល​ជា​ធរមាន​ការ​នាំ​ចេញ​និង​ការ​នាំ​ចូល​របស់​ភាគី​ទាំង​ពីរ​នឹង​ឈាន​ដល់ 10-20 ពាន់​លាន​ដុល្លារ​នៅ​ឆ្នាំ 2020 (នៅ​ក្នុង​ឆ្នាំ 201​​4 បាន​កើន​ឡើង​ដល់​ប្រមាណ​ជាង 4 ពាន់​លាន​ដុល្លារ​) ។ នេះ​បើ​យោង​តាម​ការ​ប៉ាន់​ស្មាន​របស់​ប្រទេស​វៀ​ត​ណាមការ​នាំ​ចេញ​របស់​វៀ​ត​ណាមទៅកាន់​EAEC ​នឹង​កើន​ឡើង​ប្រមាណ 18-20 % ជា​រៀងរាល់​ឆ្នាំ​។

បច្ចុប្បន្ន​នេះ EAEC មាន​ប្រជាជន​ជាង 175 លាន​នាក់​និង​មាន​ផលិតផល​សរុប​ក្នុង​ស្រុក​សរុប​ចំនួន 2.500 ពាន់​លាន​ដុល្លារ​។ បើ ​ទោះបីជា​ ​អង្គការ​សេដ្ឋកិច្ច​ថ្មី​តើប​បាន​បង្កើត​ឡើង​ ប៉ុន្តែ​សម្ព័ន្ធភាពសេដ្ឋកិច្ច​អាស៊ីអឺរ៉ុប មានតួនាទីយ៉ាងសំខាន់សំខាន់​បំផុត​សម្រាប់​ការ​អភិវឌ្ឍ​សេដ្ឋកិច្ច​នៅ​ក្នុង​ប្រទេស​ មួយ​ចំនួន​នៃ​អតីត​សហភាព​សូវៀត​មួយ​ឆ្ពោះ​ទៅ​រកសេដ្ឋកិច្ចឯកភាពគ្នា ​។ ការ ​ចុះហត្ថលេខា​លើ​កិច្ច​ព្រម​ព្រៀង​ពាណិជ្ជ​កម្ម​សេរី​ជា​មួយ​នឹង EAEC ​បាន​បញ្ជាក់​តួនាទីយ៉ាង​សកម្មរបស់​វៀតណាមក្នុងកិច្ច ​សហប្រតិបត្តិការ​លើ​គ្រប់​វិស័យ​ជាមួយ​ប្រទេសជាសមាជិក​ ពិសេសគឺការអនុវត្ត ​ភាព​ជា​ដៃគូ យុទ្ធ​សា​ស្រ្ត​មួយ​ដ៏​ទូលំទូលាយ​រវាង​វៀតណាម​និង​សហព័ន្ធ​រុស្ស៊ី​។ វៀតណាម​គឺជា​ប្រទេស​ទីមួយ​នៅ​លើ​ពិភពលោកបានចុះ​ហត្ថលេខា​កិច្ចព្រមព្រៀង​ពាណិជ្ជកម្ម​សេរី​ FTA ជា​មួយ​នឹង EAEC ​។ ជាមួយនិងអត្ថិពលនិងតួនាទីយ៉ាងសំខាន់​របស់​វៀតណាម​ក្នុងសមាគមន៍​អាស៊ាន​​ ចុះហត្ថលេខា​លើ​កិច្ចព្រមព្រៀង ​នេះ​ជា​ អាទិភាព​ចម្បងបំផុត​របស់ EAEC ពី​ការ​ធ្វើ​សមាហរណកម្ម​សេដ្ឋកិច្ច​ជាមួយ​ពិភព​លោក​នា​ពេល​ បច្ចុប្បន្ន​។ ​តាមរយកិច្ចព្រមព្រៀង ​សង្ឃឹម​ថា​នឹង​ពង្រីក ទំនាក់ ​ទំនង​ពាណិជ្ជកម្ម​និង​ការ​វិនិយោគ​នៅ​តំបន់​អាស៊ី​អាគ្នេយ៍​ក្នុង​យុទ្ធ​សា ​ស្រ្ត​ដើម្បី​ពង្រឹង​ទំនាក់​ទំនង​ជាមួយ​តំបន់​អាស៊ី​ប៉ាស៊ីហ្វិក​៕

20150702-155542.jpg

...

20150702-155547.jpg

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print