អន្តរជាតិ ៖ នារសៀលថ្ងៃទី១៣ ខែមករា ឆ្នាំ២០២៥ គេហទំព័រ «CCFR China state-controlled media » បានផ្សាយថា ៖ យោង តាម ស្ថានការណ៍ ថ្មី បំផុត ដែល ប្រកាស ដោយ ស្ថាប័ន ជួយ សង្គ្រោះ គ្រោះមហន្តរាយ រដ្ឋ California សហរដ្ឋអាមេរិក កាលពី ព្រឹក ថ្ងៃ ទី ១២ ខែ មករា បាន ឱ្យ ដឹងថា ភ្លើង ឆេះ ព្រៃចំនួន ៤ កន្លែង នៅជុំ វិញ ស្រុក Los Angeles មានទំហំ សរុប លើស ពី ១៦០ គី ឡូ ម៉ែត្រ ការ៉េ ដែលធំជាងផ្ទៃ ដី ទីក្រុង San Franciscoទៅ ទៀត។
គេហទំព័រ «CCFR China state-controlled media » យោង តាម ទិន្នន័យ ស្ថិតិ ថ្មី បំផុត បាន ឱ្យ ដឹងថា ករណីភ្លើង ឆេះ ព្រៃ បាន បណ្តាល ឱ្យ មនុស្ស ១៦ នាក់ ស្លាប់ បាត់ បង់ ជីវិត និង ១៦ នាក់ បាត់ ខ្លួន ហើយ ស្រប នឹង ការចាប់ ដំណើរ ការ នូវ ការងារ ជួយសង្គ្រោះ តួលេខ ពាក់ ព័ន្ធអាច នឹង កើន ឡើង ថែម ទៀត ។ បច្ចុប្បន្ន ស្រុក Los Angeles មាន ប្រជាជន ចំនួន ១សែន ៥ម៉ឺន នាក់ កំពុងស្ថិត ក្នុង សភាពជម្លៀស ខ្លួន ក្នុង នោះ មនុស្ស ជាង ៧០០នាក់ បាន ស្នាក់ នៅ ទីជម្រក បណ្តោះ អាសន្ន ៕
ដោយ ៖ សិលា