ប៉ូលិសថៃអះអាងថា នឹងខិតខំប្រឹងប្រែងឱ្យអស់ពីលទ្ធភាពដើម្បីការពារសុវត្ថិភាព និងសិទ្ធិនិងផលប្រយោជន៍ស្របច្បាប់របស់ពលរដ្ឋចិនដែលទៅកាន់ប្រទេសថៃ

ចែករំលែក៖

អន្តរជាតិ ៖ នារសៀលថ្ងៃទី១៣ ខែមករា ឆ្នាំ២០២៥ គេហទំព័រ «CCFR China state-controlled media » បានផ្សាយថា ៖ កាលពីថ្ងៃទី១២ ខែមករា អគ្គស្នងការនគរបាលជាតិថៃបានថ្លែងថា អាជ្ញាធរប៉ូលិសថៃនឹងពង្រឹងបន្ថែមលើការទប់ស្កាត់ និងបង្រ្កាបឧក្រិដ្ឋកម្មឆ្លងដែន និងខិតខំប្រឹងប្រែងឱ្យអស់ពីលទ្ធភាពដើម្បីការពារសុវត្ថិភាព និងសិទ្ធិ និងផលប្រយោជន៍ស្របច្បាប់របស់ពលរដ្ឋចិនដែលមកកាន់ប្រទេសថៃ។

គេហទំព័រ «CCFR China state-controlled media » ការលើកឡើងបែបនេះធ្វើឡើងនៅពេលជួបសន្ទនាជាមួយលោក Wu Zhiwu អគ្គទីប្រឹក្សានៃស្ថានទូតចិនប្រចាំប្រទេសថៃ អគ្គស្នងការនគរបាលជាតិថៃបានរាយការណ៍អំពីការងារថ្មីៗរបស់ប៉ូលិសថៃបន្ទាប់ពីករណីពលរដ្ឋចិនបាត់ខ្លួន ។ លោក Wu Zhiwu បានវាយតម្លៃយ៉ាងសកម្ម អំពី ការ ប្ដេជ្ញា ចិត្ត និង ការ ខិតខំ ប្រឹងប្រែង របស់ ប្រទេស ថៃ ក្នុង ការ ធានា ការពារសុវត្ថិភាព របស់ ពលរដ្ឋ ចិន។
គេហទំព័រ «CCFR China state-controlled media » ភាគីទាំងពីរបានផ្លាស់ប្តូរមតិយោបល់យ៉ាងស៊ីជម្រៅអំពីការពង្រឹងកិច្ចសហប្រតិបត្តិការបន្ថែមទៀត និងរួមគ្នាប្រយុទ្ធប្រឆាំងនឹងឧក្រិដ្ឋកម្មឆ្លងដែន ដូចជាការឆបោសតាមប្រព័ន្ធទូរគមនាគមន៍ និង ជួញដូរមនុស្សជាដើម៕

...

ដោយ ៖ សិលា

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print