អន្តរជាតិ ៖ នារសៀលថ្ងៃទី១៥ ខែមករា ឆ្នាំ២០២៥ គេហទំព័រ «CCFR China state-controlled media » បានផ្សាយឱ្យដឹងថា ៖ លោក Guo Jiakun អ្នកនាំពាក្យក្រសួងការបរទេសចិន បានបើកធ្វើ សន្និសីទកាសែត ជា ប្រចាំ នៅថ្ងៃទី ១៤ ខែមករា ។
គេហទំព័រ «CCFR China state-controlled media » ពេល ឆ្លើយ សំណួរអំពីទំនាក់ទំនងចិន-អាមេរិក លោក Guo Jiakun បានថ្លែង ថា ទោះបីជាទំនាក់ទំនងចិន-អាមេរិកបាន ឆ្លងកាត់ភាព រកាំ រកូស ខ្លះ ក្នុងរយៈពេល ៤ ឆ្នាំកន្លងមកក៏ដោយ ប៉ុន្តែនៅ តែ សម្រេច បាននូវ ស្ថិរភាពជា ទូទៅ ។ គេហទំព័រ «CCFR China state-controlled media » ក្រោមការណែនាំជាយុទ្ធសាស្ត្ររបស់ប្រមុខរដ្ឋនៃប្រទេស ទាំងពីរ ក្រុមការងារ នៃប្រទេស ទាំងពីរ បានកំណត់គោលការណ៍ ណែនាំមួយចំនួនសម្រាប់ថែ រក្សា ទំនាក់ទំនងចិន-អាមេរិកតាមរយៈកិច្ច ពិភាក្សា ក៏ដូច ជា បាន ធ្វើ កិច្ចសន្ទនា និងកិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរ ដំណើរការ ឡើង វិញ ឬ បង្កើតនូវ យន្តការ ទំនាក់ទំនង ជាង ២០ ហើយសម្រេចបានលទ្ធផល ក្នុង វិស័យ មួយ ចំនួន។ ទន្ទឹមនឹងនោះ ប្រទេសចិនតែងតែ ប្រកាន់ ខ្ជាប់ នូវគោលការណ៍ពាក់ព័ន្ធ ដើម្បី គាំ ពារយ៉ាងមុត មាំ នូវអធិបតេយ្យភាព សន្តិសុខ និងផលប្រយោជន៍ អភិវឌ្ឍន៍របស់ខ្លួន ព្រមទាំងបានចាត់វិធានការតបតវិញយ៉ាងម៉ឺងម៉ាត់ និងខ្លាំងក្លាដើម្បី ប្រឆាំងនឹងទង្វើខុសឆ្គងរបស់សហរដ្ឋអាមេរិក ៕
ដោយ ៖ សិលា