លោក សុខ ឥសាន បរិយាយពីនេះពីនោះពាក់ព័ន្ធកម្ពុជា (ត)

ចែករំលែក៖

ភ្នំពេញ ៖ លោក សុខ ឥសាន បរិយាយពីនេះពីនោះពាក់ព័ន្ធកម្ពុជា នៅរសៀលថ្ងៃទី១៥ ខែមករា ឆ្នាំ២០២៥ ដោយលើកយកចំណុចសំខាន់ចំនួន ១០ ដូចខាងក្រោម ៖

១- គ្មានហេតុផលណាដែលដាក់ការសង្ស័យលើថ្នាក់ដឹកនាំកម្ពុជា = មានតែក្រុមឧទ្ទាមក្រៅច្បាប់ជ្រុលនិយមដែលចាត់ទុកគណបក្សប្រជាជនកម្ពុជាជាខ្មាំងសត្រូវទេដែលចោទគ្មានមូលដ្ឋានមកលើថ្នាក់ដឹកនាំគណបក្សប្រជាជនកម្ពុជា?

២- ចិនមិនដែលនិយាយអីពីកម្ពុជាផង = តែបែរជាតាសុកនិយាយបង្អាប់ខ្មែរឯងទៅវិញ?

៣-  អាទណ្ឌិតមេឧទ្ទាមជ្រុលនិយមជាមាន់ខ្តត = អញ្ចឹងមានតែវាហ្នឹងហើយជាអ្នកពង?

៤- ថាអ្នកមានគុណលោកភីណយដែលពាក់ព័ន្ធនឹងឃាដក = អត់មានថ្នាក់ដឹកនាំកម្ពុជាឯណា មូលហេតុអីមកចោទថ្នាក់ដឹកនាំទៅវិញ?

៥- លី រតនារស្មី គ្រាន់តែជាទីប្រឹក្សាថ្នាក់ដឹកនាំប៉ុណ្ណោះ = បើមានពាក់ព័ន្ធនឹងឃាដកជារឿងផ្ទាល់របស់បុគ្គលនេះទេតើ?

៦- បុគ្គលណាប្រព្រឹត្តបទល្មើសបុគ្គលនោះទទួលខុសត្រូវ = ក្បាលអ្នកណាសក់អ្នកនោះ?

៧- ការនិយាយចោទប្រកាន់មកលើត្រកូលហ៊ុន = គឺជាបុរវិនិច្ឆ័យរបស់ក្រុមឧទ្ទាមក្រៅច្បាប់ជ្រុលនិយមដែលយកត្រកូលហ៊ុនជាខ្មាំងសត្រូវ ដោយប្រកូតមិនឈ្នះ។

៨- ពិធីស្បថចូលកាន់តំណែងជាប្រធានាធិបតីរបស់លោកត្រាំត្រូវបានបង្កើនកិច្ចការពារយ៉ាងតឹងរឹងបំផុត = ការរឹតបន្តឹងសន្តិសុខក្នុងពិធីចូលកាន់តំណែងរបស់ប្រធានាធិបតីសហរដ្ឋអាមេរិក បង្ហាញពីនៅសហរដ្ឋអាមេរិកមិនមានសន្តិភាព សុវត្ថិភាពទេ។

៩- ឮថាសមត្ថកិច្ចកម្ពុជាចាប់បានឧកញ៉ា ហេង សិទ្ធីហើយ = នៅពេលបន្ទាប់មក សនិងខ្មៅនឹងត្រូវលាតត្រដាងជាមិនខាន?

១០- ថ្នាក់ដឹកនាំគណបក្សប្រជាជនកម្ពុជាតែងតាំងទីប្រឹក្សាសម្រាប់ឲ្យជួយការងារជាអំពើល្អ = បើសាម៉ីជនយកតួនាទីជាទីប្រឹក្សាទៅប្រព្រឹត្តបទល្មើសច្បាប់ គឺសាម៉ីជនត្រូវទទួលខុសត្រូវខ្លួនឯង?៕

ដោយ ៖ សិលា

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print