រថយន្តពីរគ្រឿងបុកគ្នានៅ ក្រុងរុនតាឯកតេជោសែន

ចែករំលែក៖

ខេត្តសៀមរាប ៖ រថយន្តចំនួន 2 គ្រឿងបានបុកគ្នាបណ្ដាលឲ្យខូចខាតទាំងសងខាង។ ហេតុការណ៍បានកើតឡើង វេលាម៉ោង ១០និង៣០នាទី ថ្ងៃទី១៦ខែ មករា ឆ្នាំ ២០២៥ នៅចំណុចថ្លូវបំបែកជាបួនភូមិ តានី សង្កាត់រុនតាឯក ក្រុុងរុនតាឯកតេជោសែន ខេត្តសៀមរាប ។

គ្រោះថ្នាក់ចរាចរណ៍ នេះបង្កដោយរថយន្តម៉ាក TOYOTA PRIUS ពណ៌សរ ពាក់ផ្លាកលេខ ភ្នំពេញ 2BL-9865 បើកបរទិសដៅ (ជើងទៅត្បូង) បើកបរដោយឈ្មោះ លុយ ចន្ទប៊ុនរិទ្ធី ភេទ ប្រុស អាយុ ៣០ឆ្នាំ រស់នៅផ្លូវលំ ភូមិ១ សង្កាត់ជ្រោយចង្វារ ខណ្ឌ ជ្រោយចង្វារ ភ្នំពេញ បានបើកបុកជាមួយរថយន្តម៉ាក LEXUS RX300 ពណ៌ស្ករ ពាក់ផ្លាកលេខ ភ្នំពេញ 2D-9599 បើកបរទិសដៅ (លិចទៅកើត) បើកបរដោយឈ្មោះ ឃឹម ប៊ុណ្ណារិទ្ធ ភេទ ប្រុស អាយុ ៥៦ឆ្នាំ រស់នៅភូម៧ សង្កាត់ផ្សារដេប៉ូ ខណ្ឌទួលគោក រាជធានីភ្នំពេញ។

ករណីនេះមិនបង្កឱ្យមានអ្នករងរបួសនោះទេ តាមការសន្និដ្ឋានជំហានរបស់ជំនាញ មូលហេតុ អ្នកបើកបររថយន្តម៉ាកTOYOTA PRIUS បើកបរក្នុងល្បឿនលឿនខ្វះការប្រុងប្រយ័ត្ន និងអ្នកបើកបររថយន្តម៉ាក LEXUS RX300 បើកបរឆ្លងផ្លូវខ្វះការប្រុងប្រយ័ត្ន។ សមត្ថកិច្ច នគរបាលក្រុងក្រុងរុនតាឯកតេជោសែន ចុះធ្វើការវាស់វែងដើម្បីដោះស្រាយតាមផ្លូវច្បាប់៕

...

ដោយ ៖ សិលា

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print