លោក សួស ប្រាថ្នា អញ្ជើញជាអធិបតីដឹកនាំកិច្ចប្រជុំពិនិត្យពិភាក្សាលើការរៀបចំនិមិត្តសញ្ញារដ្ឋបាលក្រុង ស្រុក នៃខេត្តសៀមរាប

ចែករំលែក៖

ភ្នំពេញ ៖ ទីស្ដីការក្រសួងមហាផ្ទៃ នាថ្ងៃទី១៦ ខែមករា ឆ្នាំ២០២៥ លោក សួស ប្រាថ្នា អគ្គនាយកនៃអគ្គនាយកដ្ឋានរដ្ឋបាល ក្រសួងមហាផ្ទៃ បានអញ្ជើញជាអធិបតីដឹកនាំ កិច្ចប្រជុំពិនិត្យពិភាក្សាលើការរៀបចំនិមិត្តសញ្ញារដ្ឋបាលក្រុង ស្រុក នៃខេត្តសៀមរាប។

កិច្ចប្រជុំខាងលើនេះមានការចូលរួមពី លោកអគ្គនាយករង លោកប្រធាននាយកដ្ឋានកិច្ចការរដ្ឋបាលក្រុង ស្រុក ឃុំ សង្កាត់ តំណាងនាយកដ្ឋានកិច្ចការរដ្ឋបាលរាជធានី ខណ្ឌ និងខេត្តនៃអគ្គនាយកដ្ឋានរដ្ឋបាល និងឯកឧត្តមអភិបាលរងខេត្តសៀមរាប នាយករដ្ឋបាលសាលាខេត្ត ក្រុមការងារជំនាញនាយកដ្ឋាន ក្រុមការងារជំនាញនៃទីចាត់ការទទួលបន្ទុករៀបចំនិមិត្តសញ្ញារដ្ឋបាលក្រុង ស្រុក អភិបាល អភិបាលរងក្រុង ស្រុក និងមន្រ្តីពាក់ព័ន្ធសរុបចំនួន ៦០នាក់ ស្រី៤នាក់។

កិច្ចប្រជុំនេះមានគោលបំណងពិនិត្យនិងពិភាក្សាលើការរៀបចំនិមិត្តសញ្ញារដ្ឋបាលក្រុង ស្រុកនៃខេត្តសៀមរាប មុននឹងដាក់សេចក្ដីព្រាងប្រកាសស្ដីពីការបង្កើត និងដាក់ឱ្យប្រើប្រាស់និមិត្តសញ្ញារដ្ឋបាលក្រុង ស្រុក នៃខេត្តសៀមរាប ជូនថ្នាក់ដឹកនាំក្រសួងមហាផ្ទៃដើម្បីពិនិត្យ សម្រេច និងដាក់ឱ្យប្រើប្រាស់ជាផ្លូវការ។

គួរបញ្ជាក់ផងដែរថា ក្នុងកិច្ចប្រជុំខាងលើនេះ លោកប្រធានអង្គប្រជុំក៏បានមានប្រសាសន៍ណែនាំនូវចំណុចខ្វះខាតមួយចំនួនលើការរៀបចំនិមិត្តសញ្ញារដ្ឋបាលក្រុង ស្រុកទាំង១៣ នៃខេត្តសៀមរាប ដោយត្រូវផ្ដោតលើការឆ្លើយតបកត្តាប្រវត្តិសាស្រ្ត វប្បធម៌ ប្រពៃណី ទំនៀមទម្លាប់ ការអភិវឌ្ឍ រួមទាំងកត្តាសំខាន់ៗដ៏ទៃផ្សេងទៀតដែលជាស្ថានភាពជាក់ស្ដែងនៃទីតាំងភូមិសាស្រ្តនីមួយៗ៕

...

ដោយ ៖ សិលា

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print