កិច្ចប្រជុំស្តីពី ការពិនិត្យទិដ្ឋភាពរួម និងកែលម្អដំណើរការប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ ឆ្នាំ២០២៥

ចែករំលែក៖

ភ្នំពេញ៖ ព្រឹកថ្ងៃទី១៦ ខែមករា ឆ្នាំ២០២៥ នៅទីស្ដីការក្រសួង បណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និងកីឡា បានដឹក នាំកិច្ចប្រជុំស្តីពីការពិនិត្យទិដ្ឋភាពរួម និងកែលម្អដំណើរ ការប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ ឆ្នាំ២០២៥ ដោយមានការចូលរួមពី ឯកឧត្តម លោកជំទាវ ថ្នាក់ដឹក នាំ និងមន្ត្រីមកពីនាយកដ្ឋានពាក់ព័ន្ធក្រោមឱវាទ។

កិច្ចប្រជុំនេះបានពិនិត្យពិភាក្សាលើប្រធានបទសំខាន់ៗ ដូចជា៖ (១). ទិដ្ឋភាពទូទៅនៃដំណើរការប្រឡង ការងារមុនពេលប្រឡង ដំណើរការសំណេរ និងកំណែ (២). សេចក្តីណែនាំស្តីពី ការរៀបចំ និងការប្រព្រឹត្តទៅនៃការប្រឡងនៅតាមគ្រឹះស្ថានមធ្យមសិក្សាចំណេះទូទៅ សាធារណៈ និងឯកជន សម្រាប់ឆ្នាំសិក្សា២០២៤- ២០២៥ (៣). ការធ្វើបច្ចុប្បន្នកម្មឯកសារគតិយុត្ត វិញ្ញាសាប្រឡង និងការកំណត់ពិន្ទុ ការកំណត់និទ្ទេស (៤). ពង្រឹងយន្តការកំណែ និងដាក់ពិន័យ ការរៀបចំគណៈកម្មាការកំណែ និងពិនិត្យបច្ចេកទេសកំណែ (៥). ទីតាំងកំណែ និងផ្ទៀងផ្ទាត់ និងកន្លែងស្រង់ពិន្ទុ បូកពិន្ទុ និងផ្ទៀងផ្ទាត់ពិន្ទុ (៦). វិធានការគន្លឹះកែលម្អដំណើការសំណេរ (៧). សម្ភារៈ និងថវិកាត្រៀមសម្រាប់ដំណើរ ការប្រឡង និង(៨). វិធានការគន្លឹះឆ្លើយតបទៅនឹងបញ្ហាប្រឈមនានាដែលអាចកើតឡើងជាយថាហេតុ។

...

តាងនាមក្រសួងអប់រំ យុវជន និងកីឡា បណ្ឌិតសភាចារ្យ ឧបនាយករដ្ឋមន្ត្រី បានកោតសរសើរ និងថ្លែង អំណរគុណដល់ក្រុមការងារទទួលបន្ទុកការប្រឡងមធ្យមសិក្សាទុតិយភូមិ និងភាគីពាក់ព័ន្ធទាំងអស់ ដែលជានិច្ចកាលយកអស់កម្លាំងកាយចិត្តបំពេញភារកិច្ចប្រកបដោយការទទួលខុសត្រូវខ្ពស់ និងបន្តកែលម្អកិច្ចការការងារប្រឡងនេះឱ្យល្អប្រសើរឡើងពីមួយឆ្នាំទៅមួយឆ្នាំ និងសូមឱ្យបន្តរក្សាស្មារតីសហការគ្នាឱ្យបានគត់មត់ ដើម្បីបន្តអនុវត្តកំណែទម្រង់វិស័យអប់រំនៅកម្ពុជា ដោយគូសបញ្ជាក់ពីសារៈសំខាន់នៃការប្រឡងមធ្យមសិក្សាទុតិយភូមិ ដែលមិនត្រឹមតែសម្រាប់វាស់ស្ទង់ចំណេះដឹងរបស់សិស្សានុសិស្សប៉ុណ្ណោះទេ ថែម ទាំងត្រូវយកលទ្ធផលការប្រឡងនេះសម្រាប់វាយតម្លៃសាលារៀនគំរូ ដែលជាការងារអាទិភាពចម្បងមួយរបស់ក្រសួងអប់រំ យុវជន និងកីឡា ឆ្លើយតបនឹងចក្ខុ វិស័យអភិវឌ្ឍធនធានមនុស្សរបស់រាជរដ្ឋាភិបាល៕

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print