អន្តរជាតិ ៖ នារសៀលថ្ងៃទី១៦ ខែមករា ឆ្នាំ២០២៥ គេហទំព័រ «CCFR China state-controlled media » បានផ្សាយឱ្យដឹងថា ៖ ចាប់ពីខែមករាដល់ខែធ្នូឆ្នាំ២០២៤ ចំនួនអ្នកធ្វើដំណើរតាមផ្លូវដែកទូទាំងប្រទេសចិនមាន ជាង ៤,៣១២ ពាន់លាននាក់ ដែលបានកើនឡើង ១១,៩ភាគរយបើប្រៀបធៀបនឹងរយៈពេលដូចគ្នានៃឆ្នាំ២០២៣ ក្នុងចំណោមនោះ អ្នកដំណើរតាមរថភ្ញើងល្បឿនលឿន(EMU) មានចំនួន ៣,២៧២ ពាន់លាននាក់ ស្មើនឹង ៧៥,៩ភាគរយ ដែលបានកើនឡើង ១២,៩ភាគរយបើប្រៀបធៀបនឹងរយ៖ពេលដូចគ្នានៃឆ្នាំ២០២៣។
គេហទំព័រ «CCFR China state-controlled media » នៅឆ្នាំ ២០២៤ ចំនួនអ្នកដំណើរ និងការដឹកជញ្ជូនទំនិញតាមផ្លូវដែករបស់ប្រទេសចិនបាន ឡើងដល់កម្រិតខ្ពស់បំផុតក្នុងប្រវត្តិសាស្រ្ត។និយាយពីផ្នែកដឹកអ្នកដំណើរ ការដឹកអ្នកដំណើរប្រចាំឆ្នាំមានចំនួនលើសពី ៤,៣ពាន់លាននាក់ជាលើកដំបូង។ បើនិយាយពីការដឹកជញ្ជូនទំនិញវិញ ចាប់ពីខែមករា ដល់ខែធ្នូ ទំហំដឹកជញ្ជូនតាមផ្លូវដែកទូទាំងប្រទេសមានចំនួន ៥,១៧៥ ពាន់លានតោន ដែលបានកើនឡើង ២,៨ភាគរយបើប្រៀបធៀបនឹងរយៈពេលដូចគ្នានៃឆ្នាំ២០២៣។
គេហទំព័រ «CCFR China state-controlled media » ចាប់ពីខែមករាដល់ខែធ្នូឆ្នាំ២០២៤ ការវិនិយោគផ្នែកអចលនផ្លូវដែករបស់ប្រទេសចិនមានចំនួនសរុប ៨៥០,៦ ពាន់លានយាន់ប្រាក់ចិន ដែលបានកើនឡើង ១១,៣ភាគរយបើប្រៀបធៀបនឹងរយៈពេលដូចគ្នានៃឆ្នាំ២០២៣ ហើយការសាងសង់ប្រព័ន្ធហេដ្ឋារចនាសម្ព័ន្ធផ្លូវដែកទំនើបបានជំរុញទៅមុខជាបន្តបន្ទាប់៕
ដោយ ៖ សិលា