សម្តេចធិបតី ហ៊ុន ម៉ាណែត អបអរសាទរកូនប្រុស ដែលបានទទួលមេដាយមាសមួយបន្ថែមទៀត

ចែករំលែក៖

ភ្នំពេញ ៖ អបអរសាទរកូនប្រុស ដែលបានទទួលមេដាយមាសមួយបន្ថែមទៀត ។

មេដាយថ្មីនេះ គឺទទួលបានក្នុងការប្រឡងវិញ្ញាសាគណិតវិទ្យា Angkor Mathematics Competition (AMC)។ នេះជាការបង្ហោះពី សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃកម្ពុជា នៅល្ងាចថ្ងៃទី១៦ ខែមករា ឆ្នាំ២០២៥ លើផេកផ្លូវការ។ 

សូមរំលឹកថា ៖ កុមារា ហ៊ុន ពេជមុន្នីរិទ្ធិសិដ្ឋ កូនប្រុសសម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា និងលោកស្រីបណ្ឌិត ពេជ ចន្ទមុន្នី ទទួលមេដាយមាស ក្នុងការប្រឡងវិញ្ញាសាគណិតវិទ្យា Singapore Math Challenge 2024 ។ នេះបើយោងតាមផេកផ្លូវការរបស់សម្តេចមហាធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រ បានបង្ហោះនៅព្រឹកថ្ងៃទី៤ ខែមករា ឆ្នាំ២០២៥ កន្លងទៅ ។ 

សម្តេចមហាធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រ បានបង្ហោះថា, អបអរសាទរកូនប្រុស ដែលបានទទួលមេដាយមាស ក្នុងការប្រឡងវិញ្ញាសាគណិតវិទ្យា Singapore Math Challenge 2024 ។

សូមរំលឹកថា, កន្លងកុមារា ហ៊ុន ពេជមុន្នីរិទ្ធិសិដ្ឋ កូនប្រុសសម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា និងលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី បានឡើងទទួលមេដាយមាសពីការប្រឡងគណិតវិទ្យា Singapore & Asian Schools Math Olympiad (SASMO)។

គួរជម្រាបថា កុមារា ហ៊ុន ពេជមុន្នីរិទ្ធិសិដ្ឋ ទទួលបានចំណាត់ថ្នាក់លេខ១ ពីការប្រឡងគណិតវិទ្យានៅអាស៊ី Singapore & Asian Schools Math Olympiad (SASMO) ឆ្នាំ ២០២៤ សម្រាប់សិស្សថ្នាក់ទី១។

កាលនោះលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត ក៏បានអបអរចំពោះកុមារា ហ៊ុន ពេជមុន្នីរិទ្ធិសិដ្ឋ ជាកូនប្រុស ដែលទទួលបានមេដាយមាសគណិតវិទ្យានៅអាស៊ីនេះ។

លោកស្រីបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត បានសរសេរថា «ថ្ងៃនេះSethទទួលមេដាយមាសគណិតវិទ្យាតែប៉ាម៉ាក់មិនបានទៅអបអរកូន ដោយជាប់ភារកិច្ចរៀងៗខ្លួន មានតែវត្តមានលោកតា ម៉ាក់យាយ។ Daddy and mommy are so proud of you my boy 

»។

កុមារា ហ៊ុន ពេជមុន្នីរិទ្ធិសិដ្ឋ ជាកូនប្រុសសម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា និងលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត។ 

ឥឡូវ កុមារា ហ៊ុន ពេជមុន្នីរិទ្ធិសិដ្ឋ ជាកូនប្រុសសម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា និងលោកស្រីបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត ទទួលមេដាយថ្មីនេះ គឺទទួលបានក្នុងការប្រឡងវិញ្ញាសាគណិតវិទ្យា Angkor Mathematics Competition (AMC) ៕ 

ដោយ ៖ សិលា

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print