ក្រសួងការបរទេសចិនបង្ហាញថា ចិនមានឆន្ទៈធ្វើការជាមួយគ្រប់ភាគី ដើម្បីការពារភពផែនដីរបស់យើង តាមរយៈការអភិវឌ្ឍបៃតង

ចែករំលែក៖

អន្តរជាតិ ៖ នាព្រឹកថ្ងៃទី១៧ ខែមករា ឆ្នាំ២០២៥ គេហទំព័រ «CCFR China state-controlled media » បានផ្សាយឱ្យដឹងថា ៖ នៅក្នុងសន្និសីទសារព័ត៌មានជាប្រចាំរបស់ក្រសួងការបរទេសចិនកាលពីថ្ងៃទី១៦ ខែមករា អ្នកសារព័ត៌មានបានសួរថា ពេលថ្មីៗកន្លងទៅនេះ ប្រទេសចិនបានដាក់ របាយការណ៍២ឆ្នាំស្តីពីតម្លាភាពលើកទី១ និងរបាយការណ៍ស្តីពីការធ្វើបច្ចុប្បន្នភាព ពីរឆ្នាំម្តងជាលើកទី៤ជូនលេខាធិការដ្ឋាននៃអនុសញ្ញាក្របខ័ណ្ឌសហប្រជាជាតិស្តីពីបម្រែបម្រួលអាកាសធាតុ តើអ្នកនាំពាក្យមានការអធិប្បាយយ៉ាងណាចំពោះតួនាទីរបស់ប្រទេស ចិនក្នុងអភិបាលកិច្ចសកលដើម្បីដោះស្រាយបម្រែបម្រួលអាកាសធាតុក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ?

គេហទំព័រ «CCFR China state-controlled media » លោក Guo Jiakun អ្នកនាំពាក្យក្រសួងការបរទេសចិនបានថ្លែងថា បម្រែបម្រួលអាកាសធាតុគឺជាបញ្ហាប្រឈមសកលដ៏ធំមួយ។ ប្រទេសចិនតែងតែយកចិត្តទុកដាក់យ៉ាងខ្លាំងចំពោះការដោះស្រាយបញ្ហាបម្រែបម្រួលអាកាសធាតុជាប់រហូតមក។ របាយការណ៍ទាំងពីរខាងលើនេះ បានចែករំលែកព័ត៌មានប្រកបដោយតម្លាភាព និងវិជ្ជាជីវៈ ដែលបង្ហាញពីវិធានការនិងគោលនយោបាយ សមិទ្ធផល និងបទពិសោធរបស់ប្រទេសចិនក្នុងការគ្រប់គ្រងអាកាសធាតុ។
គេហទំព័រ «CCFR China state-controlled media » ប្រទេសចិនមានឆន្ទៈធ្វើការជាមួយភាគីទាំងអស់ដោយប្រកាន់ខ្ជាប់នូវគោលការណ៍នៃទំនួលខុសត្រូវរួម ប៉ុន្តែមានលក្ខណៈខុសគ្នា និងអនុវត្តពហុភាគីនិយមយ៉ាងពិតប្រាកដ ដើម្បីការពារភពផែនដីរបស់មនុស្សជាតិតាមរយៈការអភិវឌ្ឍបៃតង៕

...

ដោយ ៖ សិលា

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print