ភ្នំពេញ ៖ សេចក្តីសម្រេចបញ្ចប់ភារកិច្ច លោក លី រតនរស្មី ពីទីប្រឹក្សារបស់ សម្ដេចតេជោ ហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជា ព្រោះសាមីខ្លួនបានប្រព្រឹត្តកំហុសឆ្គង ដែលផ្ទុយពីកម្មវិធីនយោបាយ និងលក្ខន្តិកៈរបស់គណបក្ស។
សូមបញ្ជាក់ថា ៖ កាលពីថ្ងៃទី១៣ មីនា ឆ្នាំ២០២៤ គណៈអចិន្ត្រៃយ៍នៃគណៈកម្មាធិការកណ្តាល សម្រេច បានចេញសេចក្តីសម្រេច ស្តីពី ការបញ្ចប់ភារកិច្ចមន្ត្រីគណបក្ស យោង : – សេចក្តីសម្រេចលេខ ០៣០/០១២៤/សស.គក ចុះថ្ងៃទី២៣ ខែមករា ឆ្នាំ២០២៤ និងមតិរបស់សម្តេចអគ្គមហាសេនាបតីតេជោ ប្រធានគណបក្ស។
ខុទ្ទកាល័យ និងគណៈចាត់តាំងនៃគណៈកម្មាធិការកណ្តាល ស្ថាប័នគណបក្សដែល ពាក់ព័ន្ធ និងលោក លី រតនរស្មី ត្រូវប្រតិបត្តិតាមសេចក្តីសម្រេចនេះ ៕
...
ដោយ ៖ សិលា