ទំនងជាស្រវឹងស្រាបុរសម្នាក់បើកម៉ូតូ​បុក​រះ​ខឿន​បង្កាន់ដៃ​ស្ពាន​៧មករា​ស្លាប់​នៅ​កន្លែង​កើត​ហេតុ​

ចែករំលែក៖

ភ្នំពេញ​:​ បុរស​ម្នាក់​ជិះ​ម៉ូតូ​លឿន​​ជ្រុល​ទៅ​បុក​ជាមួយ​ខឿនបង្កាន់ដៃ​ស្ពាន​បណ្ដាល​ឲ្យ​ស្លាប់​ភ្លាមៗ​នៅ​កន្លែង​កើត​ហេតុ​ហេតុការណ៍​ខាង​លើ​នេះ​ដែរ​បាន​កើត​ឡើង​នៅ​វេលា​ម៉ោង​១និង​៤៥នាទី​រំលង​អាធ្រាត្រ​ឈាន​ចូល​ថ្ងៃ​ទី​១៧ ខែ​មករា ​ឆ្នាំ​២០២៥ ស្ថិត​នៅ​តាម​បណ្ដោយ​ផ្លូវ​ជាតិ​លេខ​៣ ត្រង់​ចំណុច​ស្ពាន​៧មករា​ កំពង់​ទួល​ ភូមិ​ភូមិទឹកថ្លាសង្កាត់ក្រាំងពង្រ ខណ្ឌ​ដង្កោ​ រាជធានី​ភ្នំពេញ​។

សមត្ថកិច្ចបានឲ្យដឹងថា សព​រង​គ្រោះ​ឈ្មោះ​ អ៊ុន​ ចាន់ដាណា​ ​អាយុ​៣៩​ ឆ្នាំ​មាន​ទីកំណើត​ នៅ​សង្កាត់​វត្ត​ភ្នំ​ ខណ្ឌ​ដូនពេញ​។ បច្ចុប្បន្ន​រស់​នៅ​ ភូមិ​ពោធិ​ដុះ​​ ឃុំ​បឹងនិមល​ ស្រុក​ឈូក​ ខេត្តកំពត​ ។

ប្រភពព័ត៌មាននៅ​កន្លែង​កើត​ហេតុ​បាន​ឲ្យ​ដឹងថា​ នៅនៅមុនពេល​កេីត​ហេតុ​គេ​ឃើញ​ជន​រងគ្រោះ​ជិះ​ម៉ូតូ​ម្នាក់​ឯង​ម៉ាក​ហុង​ដា​ឌ្រីម​សង់​២០១៥ ពណ៌​ខ្មៅ​ ពាក់​ស្លាក​លេខ​ភ្នំពេញ​1FE-9350​ ធ្វើ​ដំណើរ​តាម​បណ្ដោយ​ផ្លូវ​ជាតិ​លេខ​៣ ក្នុង​ទិសដៅ​ពី​ជេីក​ត្បូង​ក្នុង​ល្បឿន​លឿន​ ខណៈ​ខណៈមកដល់ចំណុចកើតហេតុបានរេចង្កូត​ទៅបុក​រះ​ជាមួយ​ខឿន​បង្កាន់​ដៃ​ស្ពាន​យ​អូស​ជា​ច្រើន​ម៉ែត្រ​ស្លាប់​នៅនឹងកន្លែង ។
ក្រោយកើតហេតុប្រជា​ពលរដ្ឋនៅ​ទី​នោះ​ឃើញ​បានទាក់ទង​ទៅ​សមត្ថកិច្ច​មូលដ្ឋាន​ចុះ​មក​អន្តរាគមន៍​ពិនិត្យ​មើល​ឆែកឆេរ​លេី​ខ្លួន​របស់​សព​ដោយ​ឃើញ​មានតែ​​អត្តសញ្ញាណ​សំគាល់​ខ្លួន​ប៉ុណ្ណោះ​រួច​ហើយ​រាយការណ៍​ទៅ​ផ្នែក​ជំនាញ​ចរាចរណ៍​បន្ត​ ។

បច្ចុប្បន្ន​ម៉ូតូ​ជនរងគ្រោះ​ត្រូវ​បាន​ខាង​ផ្នែក​ជំនាញយក​ទៅ​ទុក​នៅអធិការដ្ឋានខណ្ឌ​ដង្កោ​បណ្ដោះអាសន្ន​ចំណែក​សព​រង​គ្រោះ​វិញ​សមត្ថកិច្ច​​លេីក​ដាក់​លើ​រថយន្ត​មន្ទីរ​ពេទ្យ​បង្អែក​ កណ្តាកណ្តាលស្ទឹងរងចាំប្រគល់ឲ្យក្រុម​គ្រួសារ​មក​យក​ទៅ​ធ្វើ​បុណ្យតាម​ប្រពៃណី​​ ៕

...

ដោយ៖ ជ្រោយពេជ្រ

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print