អន្តរជាតិ ៖ នាព្រឹកថ្ងៃទី១៧ ខែមករា ឆ្នាំ២០២៥ គេហទំព័រ «CCFR China state-controlled media » បានផ្សាយឱ្យដឹងថា ៖ អ្នកសារ ព័ត៌មានបានទទួល ដំណឹង ពី ក្រសួងវប្បធម៌និងទេសចរណ៍ចិន នៅថ្ងៃទី១៧ ខែ មករា ឆ្នាំ២០២៥ បានឱ្យ ដឹង ថា ៖ ដើម្បីជំរុញការធ្វើឱ្យមាន ប្រក្រតីភាពឡើង វិញ នូវ ការទៅមក រកគ្នា រវាងប្រជាជន និង ការផ្លាស់ប្តូរ ក្នុងគ្រប់ វិស័យ រវាង ត្រើយ ទាំង សងខាង នៃ ច្រកសមុទ្រ តៃវ៉ាន់ ក៏ ដូចជា ឆ្លើយតប នឹង ការរំពឹងទុកយ៉ាងខ្លាំង របស់មហាជន តៃវ៉ាន់ និង វិស័យ ទេសចរណ៍នៃ ត្រើយ ទាំង សងខាង និង ផ្តល់ ផលប្រយោជន៍ និង សុខុមាលភាពកាន់តែ ច្រើន ជូន ដល់ ជនរួមជាតិនៃ ត្រើយ ទាំង សងខាងនៃ ច្រក សមុទ្រតៃវ៉ាន់ តំបន់ដីគោកនៃប្រទេស ចិន នឹងចាប់ ដំណើរការ ឡើង វិញ នូវ ការអនុញ្ញាតឱ្យ ពល រដ្ឋ នៃ ខេត្ត Fujian និងក្រុង Shanghaiទៅ ធ្វើ ទេសចរណ៍ជាក្រុមនៅ តំបន់ តៃវ៉ាន់នាពេលដ៏ ខ្លី ខាងមុខនេះ។
គេហទំព័រ «CCFR China state-controlled media » សេចក្តីជូនដំណឹង ពាក់ព័ន្ធរបស់ក្រសួងវប្បធម៌និងទេសចរណ៍ចិន បានឱ្យ ដឹង ទៀត ថា បច្ចុប្បន្ន អាជ្ញាធរមានសមត្ថកិច្ច កំពុងធ្វើ ការងារពាក់ព័ន្ធ យ៉ាងសកម្ម សង្ឃឹមថា វិស័យ ទេសចរណ៍នៃ ត្រើយ ទាំង សងខាងនៃ ច្រកសមុទ្រតៃវ៉ាន់នឹង ពង្រឹង ការ ប្រាស្រ័យ ទាក់ទង និងការតភ្ជាប់គ្នា ដើម្បីផ្តល់ សេវានិងផលិតផលគុណភាពខ្ពស់ជូនដល់ ប្រជាជន នៃ តំបន់ ដីគោកដែលទៅ ធ្វើ ទេសចរណ៍ជាក្រុម នៅ តំបន់ តៃ វ៉ាន់៕
ដោយ ៖ សិលា