ភ្នំពេញ ៖ បុរសម្នាក់ដែលលោតពីលើស្ពានជ្រោយចង្វារ កាលពីថ្ងៃទី១៥ កន្លេទៅ ពេលនេះត្រូវបានពលរដ្ឋឃើញហើយអណ្តែតក្បែរច្រាំងមាត់ទន្លេ ក្បែរវត្តឧណ្ណាលាម បង្កភ្ញាក់ផ្អើលសមត្ថកិច្ចចុះកាលពីវេលាម៉ោង ០៩ ព្រឹកថ្ងៃទី ១៧ខែមករា ឆ្នាំ២០២៥ ត្រង់ចំណុចច្រាំងមាត់ទន្លេ ក្បែរវត្តឧណ្ណាលោម ក្នុងសង្កាត់ផ្សារកណ្តាលទី០១ ខណ្ឌដូនពេញ ។
សពបុរសខាងលើមានឈ្មោះ នី ពន្លឺ អាយុ២៥ ឆ្នាំ ភេទប្រុស បច្ចុប្បន្នរស់នៅ ក្នុងភូមិតាឡី សង្កាត់ដង្កោ ខណ្ឌដង្កោ រាជធានីភ្នំពេញ ។
តាមប្រភពព័ត៌មានពីប្រជាពលរដ្ឋបានប្រាប់ឲ្យដឹងថា មុនកើតហេតុ មានបងប្អូនអ្នកនេសាទដែលជិះទូកបានមាត់ទន្លេបានប្រទះឃើញសពបុរសខាងលើបានអណ្ដែតទឹកជាប់ច្រាំងទន្លេរួចក៏បង្កការភ្ញាក់ផ្អើលដល់ប្រជាពលរដ្ឋ រាយការទៅសមត្ថកិច្ចចុះត្រួតពិនិត្យផងដែរ បន្ទាប់ពីទទួលដំណឹងថាមានករណីប្រទះឃើញសព ខាងសាច់ញ្ញាតិសពបុរសខាងលើក៏បានចុះមកដល់ទីតាំងផងដែរ ។
គួររំលឹកផងដែលថា កាលពីពេលថ្មីនេះ នៅយប់រំលងអាធ្រាតឈានចូលថ្ងៃទី ១៥ ខែមករា កន្លងទៅមានករណីបុរសម្នាក់បានលោតទឹកពីលើស្ពានជ្រោយចង្វារ លិចបាត់ដោយបន្សល់ទុកក្បែរជើងមួយ ទូរស័ព្ទដៃ និងម៉ូតូBeat មួយគ្រឿងលើស្ពានជ្រោយចង្វារ ។
បន្ទាប់មកសមត្ថកិច្ចមូលដ្ឋានរួមនឹងមន្រ្តីជំនាញចក្ខុកោសល្យវិច័យ នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញបានចុះត្រួតពិនិត្យចប់ សមត្ថកិច្ចបានសន្និដ្ឋានថា ពិតជាស្លាប់ដោយសារលោតទឹកពិតប្រាកដមែន។ចំណែកសព ជំនាញចក្ខុបានធ្វើកំណត់ហេតុ ក៏ប្រគល់អោយគ្រួសារសាច់ញ្ញាត្តិយកទៅធ្វើបុណ្យនៅវត្តសំបួរមាស ៕ ដោយ ៖ ភារ៉ា ដង្កោ