កាលពីថ្ងៃទី១៥ ខែសីហា កាំជ្រួចមីស៊ីលរុញរបស់ចិនបាននាំផ្កាយរណបទំនាក់ទំនងដែលអាចទប់ស្កាត់ការវាយប្រហារ «Hacker » បានយ៉ាងល្អបំផុត ។ ការបាញ់បង្ហោះដោយជោគជ័យនោះគឺជាជំហ៊ានវិជ្ជមានមួយនៅក្នុងកម្មវិធីអាវកាសរបស់ទីក្រុងប៉េកាំង។
សារព័ត៌មាន រ៉យទ័រ បានផ្សាយថា កម្មវិធីអាវកាសរបស់ចិនគឺជាអាទិភាពចាប់តាំងពីលោក ស៊ីជីនពីង ដឹកនាំប្រទេស ដោយលោកចង់ឲ្យចិនក្លាយជាប្រទេសមហាអំណាចដែនអាវកាស ។ ក្រៅពីមហិច្ឆិតាផ្កាយរណបស៊ីវិល ចិនក៏បានបង្ហោះផ្កាយរណបសម្រាប់ស្រាវជ្រាវនិងប្រើប្រាស់មីស៊ីលផងដែរ។
ការបាញ់បង្ហោះនោះធ្វើឡើងនៅមជ្ឈមណ្ឌុល Jiuquan ភាគខាងលិចប្រទេសនេះនៅពេលព្រឹក ។ ផ្កាយរណបQuess របស់ចិននិងបំពេញការងារនៅលើអាកាសរយៈពេល២ឆ្នាំដោយផ្តល់ព័ត៌មានទំនាក់ទំនងមិនរងការរំខានឬត្រូវក្រុម ហែកឃឺ វាយប្រហារឡើយ។
សកម្មភាពរបស់ចិនកើតឡើងក្រោយពេលដែលបច្ចេកវិទ្យាខ្ពស់បានលួច ឬស្តាប់ ការសន្ទនានិងឯកសារសំខាន់ផ្សេងៗផ្ទុកនៅក្នុងម៉ាស៊ីលកំព្យូទ័រ ធ្វើឲ្យអាកំបាំងរបស់រដ្ឋត្រូវបែកធា្លយ សត្រូវដឹងពីគោលនយោបាយរបស់ខ្លួន៕
ប្រែសម្រួល៖ ម៉ែវ សាធី