ឃាត់ខ្លួនជនពាក់ព័ន្ធចំនួន ៦០នាក់​ ក្នុងបង្ក្រាបបទល្មើសគ្រឿងញៀនចំនួន ២៥ករណី ទូទាំងប្រទេសនាថ្ងៃទី ១៧ មករានេះ!

ចែករំលែក៖

ភ្នំពេញ៖ គ្រឿងញៀនបំផ្លាញអនាគតអ្នក និងក្រុមគ្រួសារអ្នក ! ជនសង្ស័យចំនួន ៦០នាក់ (ស្រី ១០នាក់) ត្រូវបានសមត្ថកិច្ចឃាត់ខ្លួន ក្នុងប្រតិបត្តិការបង្ក្រាបបទល្មើសគ្រឿងញៀនចំនួន ២៥ករណី ទូទាំងប្រទេសនៅថ្ងៃទី១៧ ខែមករា ឆ្នាំ២០២៥ ។

ក្នុងចំណោមជនសង្ស័យចំនួន ៦០នាក់ (ស្រី ១០នាក់)រួមមាន៖​ ជួញដូរ ៣ករណី ឃាត់ ៩នាក់(ស្រី ២នាក់)​ ,ដឹកជញ្ជូន រក្សាទុក ៦ករណី ឃាត់ ១០នាក់(ស្រី ២នាក់)​ និងប្រើប្រាស់ ១៦ករណី ឃាត់ ៤១នាក់(ស្រី ៦នាក់)។ 

ចំណែក​វត្ថុតាងដែលចាប់យកសរុបក្នុងថ្ងៃទី១៧ ខែមករា រួមមាន៖​ មេតំហ្វេតាមីន​ ម៉ាទឹកកក​(Ice)​ស្មេីនិង​ ៦១,៩១ក្រាម។

ក្នុងប្រតិបត្តិការនោះ​ជា​លទ្ធផលខាងលើ ៨អង្គភាពបានចូលរួមបង្ក្រាប​ មានដូចខាងក្រោម​៖

កម្លាំង​នគរបាល​ជាតិ​ ៥អង្គភាព 

*១ / មន្ទីរ៖ ប្រើប្រាស់ ១ករណី ឃាត់ ៣នាក់។

*២ / កណ្តាល៖ ជួញដូរ ១ករណី ឃាត់ ១នាក់ រក្សាទុក ២ករណី ឃាត់ ៤នាក់ ស្រី ១នាក់ និង ចាប់យកIce ១១,៥២ក្រាម។

*៣ / បាត់ដំបង៖ អនុវត្តន៍ដីកា ២ករណី ចាប់ ២នាក់។

*៤ / រាជធានីភ្នំពេញ៖ រក្សាទុក ២ករណី ឃាត់ ៣នាក់ ស្រី ១នាក់ ប្រើប្រាស់ ១៣ករណី ឃាត់ ២៨នាក់ ស្រី ៦នាក់ ចាប់យកIce ២,២៣ក្រាម។

*៥ / សៀមរាប៖ ប្រើប្រាស់ ១ករណី ឃាត់ ៩នាក់ និងអនុវត្តន៍ដីកា ១ករណី ចាប់ ១នាក់។

ដោយឡែក​កម្លាំងកងរាជអាវុធហត្ថខេត្ត​ ៣អង្គភាព

*១ / កណ្តាល៖ រក្សាទុក ១ករណី ឃាត់ ១នាក់ ចាប់យកIce ០,៨០ក្រាម។

*២ / សៀមរាប៖ ជួញដូរ ២ករណី ឃាត់ ៨នាក់ ស្រី ២នាក់ ចាប់យកIce ៤៧,១១ក្រាម។

*៣ / ឧត្តរមានជ័យ៖ រក្សាទុក ១ករណី ឃាត់ ២នាក់ ចាប់យកIce ០,២៥ក្រាម៕ដោយ​៖តារា​

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print