សម្តេចធិបតី ហ៊ុន ម៉ាណែត បង្ហាញឯកសារសិស្សពូកែទូទាំងប្រទេស ផ្នែកអក្សរសិល្ប៍ និង គណិតវិទ្យា នៃមធ្យមសិក្សាកំរឹត២ សម្រាប់ឆ្នាំសិក្សា ១៩៩២ – ១៩៩៣ ទទួលចំណាត់ថ្នាក់លេខ ១

ចែករំលែក៖

ភ្នំពេញ ៖ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃកម្ពុជា បានរំលឹក ពីអតីតជា ឯកសារសិស្សពូកែទូទាំងប្រទេស ផ្នែកអក្សរសិល្ប៍ និង គណិតវិទ្យា នៃមធ្យមសិក្សាកំរឹត២ សម្រាប់ឆ្នាំសិក្សា ១៩៩២ – ១៩៩៣ ទទួលចំណាត់ថ្នាក់លេខ ១ ។ ដោយសម្តេចធិបតី បញ្ជាក់ថា ៖ ទើបបានទទួលឯកសារមួយទៀតពីមិត្តតាមបណ្តាញសង្គម Facebook ដែលខ្ញុំអាចបង្អួតកូនៗ និងទុកបង្អួតចៅៗរបស់ខ្ញុំបាននៅថ្ងៃអនាគត

សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃកម្ពុជា បញ្ជាក់ថា ៖ ឯកសារមួយនេះ គឺសេចក្តីសម្រេចរបស់ក្រសួងអប់រំស្តីពីការទទួលស្គាល់សិស្ស និងក្រុមសិស្សពូកែទូទាំងប្រទេស ផ្នែកអក្សរសិល្ប៍ និង គណិតវិទ្យា នៃមធ្យមសិក្សាកំរឹត២ សម្រាប់ឆ្នាំសិក្សា ១៩៩២ – ១៩៩៣ ដែលពេលនោះខ្ញុំបានទទួលចំណាត់ថ្នាក់លេខ១ ជាសិស្សពូកែទូទាំងប្រទេស ផ្នែកគណិតវិទ្យា។

ឯកសារនេះក៏បានបង្ហាញពីប្រាក់ខែដំបូងបង្អស់នៅក្នុងជីវិតរបស់ខ្ញុំ (ចំនួន៥០០រៀល ក្នុងមួយខែ😀) ដែលជាប្រាក់រង្វាន់សម្រាប់សិស្សពូកែចំណាត់ថ្នាក់លេខ១ ទូទាំងប្រទេសនៅពេលនោះ។

សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃកម្ពុជា ខ្ញុំសូមអរគុណដល់លោក Norak Renon ដែលបានផ្ញើរឯកសារនេះអោយខ្ញុំតាមបណ្តាញសង្គម Facebook ឆ្លើយតបតាមសំណូមពររបស់ខ្ញុំកាលពីពីរថ្ងៃមុន ៕

...

ដោយ ៖ សិលា

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print