សមត្ថកិច្ចបង្ក្រាបជនជាតិវៀតណាម២នាក់បង្ខាំងមនុស្សខុសច្បាប់នៅក្រុងបាវិត

ចែករំលែក៖

ខេត្តស្វាយរៀង៖ជនជាតិវៀតណាមចំនួន០២នាក់ត្រូវសមត្ថកិច្ចនគបាលការិយាល័យអន្តោប្រវេសន៍ស្នងការដ្ឋាននគបាលខេត្តចុះបង្ក្រាបចាប់ឃាត់ខ្លួននិងរំដោះជនរងគ្រោះបានម្នាក់កាលពីវេលាម៉ោង១និង២០នាទីរសៀល ថ្ងៃទី១៥សីហា២០១៦នៅក្នុងផ្ទះសំណាក់យីហោ ដារា៩៩៩ ស្ថិតនៅភូមិតាបិបសង្កាត់បាវិតក្រុងបាវិត។ បើតាមមន្រ្តីនគបាលអន្តោប្រវេសន៍បានឲ្យដឹថាមន្រ្តីនគបាលអន្តោប្រវេសន៍ស្នងការដ្ឋាននគបាលខេត្តបានសហការជាមួយមន្រ្តីនគបាលក្រុងបាវិតចុះបង្រាបក្រុមជនសង្ស័យ២នាក់ ពីបទបង្ខាំងមនុស្សជម្រិតយកប្រាក់ ចំនួន១ពាន់ដុល្លារនិងរំដោះជនរងគ្រោះបានម្នាក់។ជនសង្ស័យត្រូវចាប់ខ្លួន១ឈ្មោះង្វៀងហុងង៉ុក ភេទប្រុសអាយុ៣៦ឆ្នាំ មានទីលំនៅភូមិឡាំយ៉ាងស្រុកបេនកូវ ខេត្តតៃនិញ ប្រទេសវៀតណាម។២ឈ្មោះឡេហ្វូគឿងភេទប្រុសអាយុ៣៧ឆ្នាំមានទីលំនៅភូមិឡាំយ៉ាង ស្រុកបេនកូវ ខេត្តតៃនិញប្រទេសវៀតណាម។ ជនទាំងពីនាក់បានចាប់បង្ខាំងជនរងគ្រោះឈ្មោះដូវ ថាន់ដាក ភេទប្រុសអាយុ៣៤ឆ្នាំមានទីលំនៅភូមិសួយង៉ូឃុំតាំងចូវ ស្រុកបេនកូវខេត្តតៃនិញប្រទេសវៀតណាមដើម្បីចាប់ជំរិតទាប្រាក់។ ប្រភពដដែលបន្តទៀតថា ជនរងគ្រោះត្របានជនសង្សយ័ល្បួងមកពីប្រទេសវៀតណាម ឲ្យមកលេងល្បែង នៅក្នុងកាស៊ីណូ ពិភពថ្មី(News wourld)ក្រុងបាវិត កាលពី
ថ្ងៃទី០៩សីហា២០១៦ រហូតចាញ់អស់ពីខ្លួន បន្ទាប់មកក្រុមជនសង្សយ័ បានឲ្យប្រាក់ជនសង្សយ័ខ្ចី ចំនួន១ ០០០ដុល្លារ ដើម្បីលេងបន្ត ហើយក៏បានចាញ់អស់ទៀត។ ក្រោយពីជនរងគ្រោះចាញ់ល្បែងអស់ជនសង្សយ័បាន ហៅជនរងគ្រោះទៅដេកនៅផ្ទះសំណាក់យីហោ ដារា៩៩៩ ហើយបានឲ្យជនរងគ្រោះទូរសព្ទ័ហៅបងប្អូនម៉ែឪ យកលុយមកលោះក៏ប៉ុន្តែជនរងគ្រោះខ្លាចមិនហ៊ានទូរសព្ទ័ ទើបក្រុមជនសង្ស័យចាប់បង្ខាំងជនរងគ្រោះដើម្បីជំរិតយកប្រាក់។ ហើយការបង្ខាំងជនរងគ្រោះអស់រយៈ៧ថ្ងៃ ទើបបែកធ្លាយពីអ្នកស្នាក់នៅក្នុងផ្ទះសំណាក់ខាងលើរួចបានរាយការណ៍ឲ្យសមត្ថកិច្ចចុះទៅបង្ក្រាបឆែកឆេរក្នុងបន្ទប់ចាប់ឃាត់ខ្លួនជនសង្សយ័បាន២នាក់និងរំដោះជនរងគ្រោះបានម្នាក់ ។ក្រោយពីធ្វើការសាកសួរ
ជនសង្សយ័ក៏បានសារភាពនៅមុខសមត្ថកិច្ចថាពិតជាបានចាប់បង្ខាំងជនរងគ្រោះជំរិតទាប្រាក់ពិតប្រាកដមែន។សមត្ថកិច្ចបានក៏សាងសំណុំរឿងបញ្ជូនជនសង្សយ័មកតុលាការសាលាដំបូងខេត្តស្វាយរៀងនៅថ្ងៃទី១៦សីហា២០១៦វេលាម៉ោង៣•០០រសៀលដើម្បីចាត់ការតាមនីតិវិធី៕

image image

ដោយ យឹម សុថាន

...

1111

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print