ក្រោយមានប្រជាពលរដ្ឋ​បង្ហោះ​ព័ត៌មាន​លើ​បណ្ដាញ​សង្គម​ ពាក់ព័ន្ធ​ករណី​ចោទប្រកាន់​ម្ដាយបង្កើត​ចាប់កូនស្រី​ ឱ្យទៅប្ដីចុង​នៅខេត្ត​ព្រះសីហនុ​ តាមពិតម្តាយគ្រាន់តែចង់នាំកូនទៅផ្ទះ ខ្លាចកូនប្រើប្រាស់គ្រឿងញៀន

ចែករំលែក៖

ខេត្តព្រះសីហនុ៖ យោងតាម​របាយការណ៍​របស់​ប៉ុស្តិ៍នគរបាលរដ្ឋបាលសង្កាត់លេខ២​ នៃស្នងការដ្ឋាននគរបាលខេត្តព្រះសីហនុ​ បានឱ្យដឹងនៅរសៀលថ្ងៃ​សៅរ៍​ទី​១៨​ ខែមករា​ ឆ្នាំ​២០២៥នេះថា៖​ បន្ទាប់ពី​មានអ្នកលេង​បណ្ដាញសង្គម​ហ្វេសប៊ុក​បាន​បង្ហោះ​ចែក​ចាយ​ព័ត៌មាន​ថា​ មានករណីម្ដាយបង្កើត​ចាប់កូនស្រី​របស់ខ្លួន ប្រុងយកឱ្យទៅប្ដីចុង​នៅខេត្ត​ព្រះសីហនុ​ តាមពិតម្តាយគ្រាន់តែចង់នាំកូនទៅផ្ទះ ខ្លាចកូនប្រើប្រាស់គ្រឿងញៀន។

ប្រភពដដែលបន្តថា​ ជាក់ស្ដែង​នៅថ្ងៃទី១៨ ខែមករា ឆ្នាំ២០២៥ វេលាម៉ោង១៣និង១០នាទី មានប្រជាពលរដ្ឋរាយការណ៍មកថាមានករណីម្តាយចាប់កូនទៅផ្ទះ តែកូនមិនព្រមទៅ ស្ថិតនៅក្រុម១៩ ភូមិ១ សង្កាត់លេខ២ ក្រុងព្រះសីហនុ ។ 

ភ្លាមៗកម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលសង្កាត់លេខ២ បានចុះទៅដល់ និងបានអញ្ជើញម្តាយ កូនមកកាន់ប៉ុស្តិ៍នគរបាល ទេីបបានឱ្យដឹងថា ៖ ម្តាយឈ្មោះ ង្វៀង ធីមីញ៉ុង ភេទស្រី អាយុ៥១ឆ្នាំ ជនជាតិវៀតណាម មុខរបរមេផ្ទះ ទីលំនៅ ភូមិព្រែកដាច់ ឃុំព្រែកដាច់ ស្រុកលើកដែក ខេត្តកណ្តាល និងកូនឈ្មោះ សុខ ចិន្តា ភេទស្រី អាយុ១៩ឆ្នាំ មុខរបរបុគ្គលិកម៉ាស្សា ស្នាក់នៅ ម្តុំ៣៣៣ សង្កាត់លេខ៤ ក្រុងព្រះសីហនុ ។ 

គួរបញ្ជាក់ថា​ ករណី​នេះ​ ដោយម្តាយគ្រាន់តែចង់នាំកូនទៅផ្ទះ ខ្លាចកូនប្រើប្រាស់គ្រឿងញៀន ប៉ុន្តែកូនមិនព្រមទៅ ដោយបានឆ្លើយថា គាត់មិនប្រើប្រាស់គ្រឿងញៀទេ គាត់មកធ្វើការដើម្បីចិញ្ចឹមគ្រួសារ ។ 

បន្ទាប់ពីការសួរនាំ កម្លាំងប៉ុស្តិ៍ក៍បានធ្វើការអប់រំភាគីទាំងពីរដូចខាងក្រោម៖

-ម្តាយ និងឪពុកមិនឱ្យប្រើហឹង្សាមកលើកូន 

-កូនមិនត្រូវបង្កភាពឆោឡោ ទីសាធារណៈ ធ្វើឱ្យមានការភាន់ច្រឡំតទៅទៀត ៕ដោយ​៖លីហ្សា​

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print