ចែករំលែក៖

ខេត្តស្ទឹងត្រែង៖ តំបន់រ៉ាមសារជាតំបន់ដីសើមដែលសម្បូទៅដោយធនធានធម្មជាតិជីវៈចំរុះ លាតសន្ធឹងតាមបណ្តាលដងទន្លេមេគង្គ ស្ថិតក្នុងភូមិសាស្ត្រក្រុងស្ទឹងត្រែង ស្រុកថាឡាបរិវ៉ាត់ និង ស្រុកបុរីអូរស្វាយសែនជ័យ ។តំបន់នេះមានសក្តានុពលយ៉ាងធំធេងចំពោះវិស័យទេសចរណ៍បែបធម្មជាតិ ដែលភ្ញៀវជាតិ អន្តរជាតិពុំគួរមើលរំលង។

ជាការបង្ហាញពីសក្តានុពលលធនធានធម្មជាតិដ៏ធំធេងនិងទេសចរណ៍បែបធម្មជាតិដ៏ស្រស់បំព្រងតាមដងទន្លេមេគង្គក្នុងតំបន់រ៉ាមសារ ឯកឧត្តម សរ សុពុត្រា អភិបាលខេត្តស្ទឹងត្រែងបានដឹកនាំរៀនចំព្រឹត្តិការណ៍អំទូកការយ៉ាក់ និងបោះតង់នៅក្នុងតំបន់រ៉ាមសារនេះដែលមានរយៈពេល២ ថ្ងៃគឺថ្ងៃទី១៨-១៩ ខែមករា ឆ្នាំ២០២៥ ដោយមានការចូលរួមពីយុវជន និងមហាជនយ៉ាងច្រើន ។

ឯកឧត្តម សរ សុពុត្រា អភិបាលខេត្តស្ទឹងត្រែងបានមានប្រសាសន៍ថាព្រឹត្តិការណ៍នេះជាការចាបប់ផ្តើមបង្ហាញចេញដល់ភ្ញៀវទេសចរណ៍ជាតិ-អន្តរជាតិ អំពីសក្តានុពលទេសចរណ៍របស់ខេត្តស្ទឹងត្រែង និងបង្ហាញពីការសាមគ្គីភាពរបស់ខេត្តយើងក្រោមម្លប់នៃសុខសន្តិភាព។

ឯកឧត្តម អភិបាលខេត្តស្ទឹងត្រែងមានប្រសាសន៍បន្តថា ព្រឹត្តិការណ៍នេះជាព្រឹត្តិការណ៍ដែលយើងនិងចាប់ផ្តើមប្រែក្លាយជាទម្លាប់ ទៅជាវប្បធម៍មួយបន្តធ្វើឡើងជារៀងរហូតហើយយើងត្រូវផ្សព្វផ្សាយឲ្យគេស្គាល់តំបន់ទេសចរណ៍នៅគ្រប់ក្រុងស្រុករបស់យើងទាំងអស់ ។

លោក ម៉ែន គង់ ប្រធានសហភាពសហព័ន្ធយុវជនកម្ពុជាខេត្តស្ទឹងត្រែងបានឲ្យដឹងថាព្រឹត្តិការណ៍ អំទូកការយ៉ាក់នេះ គឺការជួបជុំរបស់កីឡាការក៏ដូចជាអ្នកស្ម័គ្រចិត្តទាំងអស់នៅក្រោយរដូវរំហើយក្រោយការប្រមូលភោគផលចប់នៅខេត្តស្ទឹងត្រែង ហើយអ្វីដែលពិសេសគឺព្រឹត្តិការណ៍នេះនិងផ្សព្វផ្សាយ ផ្សារភ្ជាប់ពីទីប្រជុំជនមកដល់មូលដ្ឋាន ផ្សារភ្ជាប់ពីទេសចរណ៍មកដល់សហគមន៍ ឲ្យភ្ជវទេសចរណ៍ជាតិអន្តរជាតិបានចូលមកលេងក្នុងទឹកដីខេត្តស្ទឹងត្រែងរបស់យើង ។

លោកប្រធានសហភាពសហព័ន្ធយុវជនកម្ពុជាខេត្តស្ទឹងត្រែងបន្តថាការរៀបចំព្រឹត្តិការណ៍អំទូកការយ៉ាក់នេះជាលើកដំបូងហើយក្នុងខេត្តស្ទឹងត្រែង ដោយតាមគម្រោងគឺនិងត្រូវធ្វើឡើងចំនួន១០ទូកប៉ុណ្ណោះ ប៉ុន្តែជាក់ស្តែងនាពេលនេះមានទូករហូតដល់ទៅ២០ទូកចូលរួម ដែលមានកីឡាករ កីឡាការនីចំនួន៣៥នាក់។ ហើយព្រឹត្តការណ៍នេះក៏បានផ្សារភ្ជាប់ជាមួយសហគមន៍ផងដែរ ការផ្សារភ្ជាប់នេះគីឡាករទាំងអស់គាត់ចំណាយធនធានថវិការទាំងអស់របស់ខ្លួនផ្ទាល់លើការទិញកញ្ចប់នានារបស់សហគមន៍មាន។

គួបញ្ជាក់ផងដែរថាព្រឹត្តិការណ៍អុំទូកកាយ៉ាក តំបន់រ៉ាមសារ ទន្លេមេគង្គ ខេត្តស្ទឹងត្រែង ត្រូវបាន ចាប់ពីស្រុកបុរីអូរស្វាយសែនជ័យបន្តដំណើរទៅកាន់កោះហាន បោះតង់សម្រាក១យប់ រួចបន្តដំណើរដល់អាហារដ្ឋានទន្លេខៀវ ក្រុងស្ទឹងត្រែង៕ដោយ សសម

...

 


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print