សមត្ថកិច្ចបង្ក្រាបករណីជួញដូរគ្រឿងញៀនយ៉ាងសកម្ម ដោយឃាត់ខ្លួនបានមនុស្ស០២នាក់

ចែករំលែក៖

ខេត្តកំពង់ស្ពឺ ÷ ជនសង្ស័យ០២នាក់ត្រូវបានកម្លាំងសមត្ថកិច្ចបង្ក្រាបនិងឃាត់ខ្លួនករណីជួញដូរគ្រឿងញៀនយ៉ាងសកម្ម នៅចំណុចខ្ទមទុកចោលស្ថិតនៅខាងលិចភូមិស្រះកែវ សង្កាត់វាំងចាស់ ក្រុងឧដុង្គម៉ែជ័យ ខេត្តកំពង់ស្ពឺ ។ សមត្ថកិច្ចជំនាញបានប្រាប់អង្គភាពយើងឱ្យដឹងនៅព្រឹកថ្ងៃទី១៩ ខែមករា ឆ្នាំ២០២៥នេះថា ករណីបង្ក្រាបក្រុមជនសង្ស័យខាងលើក៏ព្រោះតែមានប្រជាពលរដ្ឋល្អបានរាយការណ៍មកថា នៅចំណុចខ្ទមទុកចោលស្ថិតនៅខាងលិចភូមិស្រះកែវ សង្កាត់វាំងចាស់ ក្រុងឧដុង្គម៉ែជ័យ ខេត្តកំពង់ស្ពឺ   តែងតែមានក្មេងស្ទាវៗនិងមានសកម្មភាពចេញចូលសង្ស័យពាក់ព័ន្ធនឹងគ្រឿងញៀន។ ក្រោយទទួលបានព័ត៌មាន នេះ កម្លាំងអធិការដ្ឋាននគរបាលក្រុងឧដុង្គម៉ែជ័យបានចុះស្រាវជ្រាវនិងឃ្លាំមើលរហូតឈានដល់ឃាត់មុខសញ្ញាសង្ស័យ០២នាក់រួមនឹងវត្ថុតាងមួយចំនួន។ ប្រភពពីសមត្ថកិច្ចដដែលបានឱ្យដឹងទៀតថា ករណីនេះកម្លាំងជំនាញបានចុះបង្ក្រាបកាលពីថ្ងៃទី១៨ ខែ មករា ឆ្នាំ២០២៥ វេលាម៉ោង១៦និង ៤០នាទី ។

ជនសង្ស័យទី១-ឈ្មោះ តែម កំសត់ ហៅ ខ្មៅ  ភេទប្រុស  អាយុ៣៥ឆ្នាំ រស់នៅភូមិប្រក់ក្តារ ឃុំវិហារលួង ស្រុកពញាឭ ខេត្តកណ្ដាល។

ទី២-ឈ្មោះ គិត ចំរេីន ហៅ រស្មី ភេទប្រុស អាយុ៣៤ឆ្នាំ រស់នៅភូមិចំការលួង សង្កាត់វាំងចាស់ ក្រុងឧដុង្គម៉ែជ័យ ខេត្តកំពង់ស្ពឺ។

...

ករណីខាងលើជំនាញកំពុងកសាងសំណុំរឿងបញ្ជូនជនសង្ស័យរួមនឹងវត្ថុតាងដើម្បីចាត់ការតាមន៌ីតិវិធី៕ដោយ÷ចន្ទ លីហ្សា

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print