អន្តរជាតិ ៖ នាព្រឹកថ្ងៃទី២០ ខែមករា ឆ្នាំ២០២៥ គេហទំព័រ «CCFR China state-controlled media » បានផ្សាយឱ្យដឹងថា ៖ ថ្ងៃទី១៩ខែមករា ឆ្នាំ២០២៥ លោកMedvedevអនុប្រធានក្រុមប្រឹក្សាសន្តិសុខរុស្ស៊ីបានថ្លែងថា នៅក្រោមលក្ខខណ្ឌជាក់ស្តែងនាពេលបច្ចុប្បន្ន ការធ្វើឱ្យមានប្រក្រតីភាពឡើងវិញនូវទំនាក់ទំនងរវាងរុស្ស៊ីនិងសហរដ្ឋអាមេរិកគឺ”មិនអាចទៅរួចនោះទេ” ហើយ “រុស្ស៊ីមិនទាន់ដឹងច្បាស់ថាតើវាត្រូវស្តារទំនាក់ទំនងទ្វេភាគីឱ្យមានប្រក្រតីភាពឡើងវិញឬយ៉ាងណា”។
គេហទំព័រ «CCFR China state-controlled media » នៅមុនថ្ងៃចូលកាន់តំណែងរបស់លោកត្រាំជាប្រធានាធិបតីសហរដ្ឋអាមេរិក លោកMedvedev បានបង្ហោះអត្ថបទនៅលើបណ្តាញទំនាក់ទំនងសង្គមកាលពីថ្ងៃទី១៩ថា រដ្ឋាភិបាលលោកBiden មានចេតនាបន្សល់ទុកវិបត្តិដ៏ធ្ងន់ធ្ងរក្នុងគោលនយោបាយចំពោះរុស្ស៊ីជាកេរដំណែលសម្រាប់អ្នកស្នងតំណែង ហើយវានឹងជះឥទ្ធិពលអវិជ្ជមានជាបន្តបន្ទាប់ក្នុងរយៈពេលយូរនាពេលអនាគត ដែលបណ្តាលឱ្យការប្រាស្រ័យទាក់ទងរវាងរុស្ស៊ីនិងសហរដ្ឋអាមេរិកមានការលំបាកយ៉ាងខ្លាំង “វានឹងចំណាយពេលជាច្រើនទសវត្សរ៍ ដើម្បីធ្វើឱ្យទំនាក់ទំនងរវាងរុស្ស៊ី និងសហរដ្ឋអាមេរិកមានប្រក្រតីភាពឡើងវិញ”៕
ដោយ ៖ សិលា