មជ្ឈមណ្ឌលនីតិក្រម ៖ វប្បធម៌ក្តិចត្រួយក្នុង សង្គមខ្មែរបច្ចុប្បន្ន ចូលចិត្តវិនិច្ឆយខ្វះមូលដ្ឋាន (ចំណេះដឹង)

ចែករំលែក៖

ភ្នំពេញ ៖ សង្គមជាតិនីមួយៗនៅលើសកលលោកសុទ្ធតែត្រូវការធនធានមនុស្សដើម្បីអភិវឌ្ឍប្រទេស ហើយប្រទេសដែលអភិវឌ្ឍខ្លាំងក្លានាពេលបច្ចុប្បន្ននេះបានយកចិត្តទុកដាក់យ៉ាងខ្លាំងទៅលើវិស័យអប់រំ និងបណ្តុះធនធានមនុស្សសម្រាប់បន្តវេននៅពេលអនាគត។ នេះជាលើកឡើងតាមរយៈផេក មជ្ឈមណ្ឌលនីតិក្រម ដែលតែងចែករំលែកពីចំណេះដឹងផ្នែកផ្លូវច្បាប់ នៅព្រឹកថ្ងៃទី២០ ខែមករា ឆ្នាំ២០២៥ ។

មជ្ឈមណ្ឌលនីតិក្រម បានបន្តថា ៖ ចំណែកសង្គមខ្លះបែជាដើរផ្ទុយពីនេះទៅវិញ គឺចូលចិត្តក្តិចត្រួយធនធានមនុស្សដែលមានឆន្ទៈក្នុងការជួយសង្គម។ គេបាន «ប្រើយុទ្ធសាស្រ្តសម្លាប់១គំរាម១០០» ដើម្បីគំរាមធនធានមនុស្សដែលចង់ជួយសង្គមដទៃទៀត។
នៅក្នុងសង្គមវប្បធម៌ក្តិចត្រួយ ធនធានមនុស្សដែលហ៊ានរិះគន់ចំណុចអវិជ្ជមានរបស់សង្គម ត្រូវគេកម្ចាត់ចោល ចាត់ទុកជា អ្នកប្រឆាំង។ ធនធានដែលមាន ចំណេះដឹង សមត្ថភាព ឆន្ទៈ ស្មារតី មិនហ៊ាននិយាយ មិនហ៊ានធ្វើ,ធ្វើឱ្យសង្គមជាតិធ្លាក់ក្នុងភាពអន់ថយមិនអាចងើបមុខបាន។ ដូច្នេះការរិៈគន់គប្បីមានឆន្ទះស្ថាបនា ជួយសង្គមក្នុងនាមផលប្រយោជន៍របស់ជាតិជាធំ ជៀងវាងការរិៈគន់បម្រើឱ្យនយោបាយបរទេស បំផ្លាញសេចក្តីដល់ជនរួមជាតិ ព្រោះកម្ពុជាមានសន្តិភាព ត្រូវនាំគ្នារក្សាសន្តិភាព ទោះក្នុងតម្លៃណាក៏ដោយ ៕

...

ដោយ ៖ សិលា

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print