អបអរសាទរម្ចាស់ជ័យលាភី នៃកម្មវិធីប្រកួតសរសេរតាមអាន “សំណេរអង្គរ” លើកទី២ ឆ្នាំ២០២៥ នៅស្ពានហាល ប្រាសាទអង្គរវត្ត

ចែករំលែក៖

ខេត្តសៀមរាប÷ ក្រសួងអប់រំ យុវជន និងកីឡា សូមចូលរួមអបអរសាទរម្ចាស់ជ័យលាភីទាំងអស់ក្នុងការប្រកួតសរសេរតាមអាន “សំណេរអង្គរ” លើកទី២ ឆ្នាំ២០២៥ នៅស្ពានហាល ប្រាសាទអង្គរវត្ត ដែលរួមមាន៖

(១) បេក្ខជនអាយុ១៩ឆ្នាំឡើងទៅចំនួន ៣រូប ដែលជាប់ជ័យលាភីសំណេរអង្គរ រួមមាន៖
(ជ័យលាភីលេខ១) ៖ បេក្ខជន ជា សារី មកពីខេត្តសៀមរាប។
(ជ័យលាភីលេខ ២)៖ ព្រះអង្គ យ៉ុន បញ្ញា មកពីខេត្តបាត់ដំបង។
(ជ័យលាភីលេខ ៣)៖  បេក្ខនារី យ៉ុយ ស្រីណុច មកពីខេត្តបន្ទាយមានជ័យ។

(២)  បេក្ខជនអាយុ១៨ឆ្នាំចុះក្រោមចំនួន ៣រូប ដែលជាប់ជ័យលាភីសំណេរអង្គរ រួមមាន៖
(ជ័យលាភីលេខ១)៖ បេក្ខនារី រ៉េន វត្ថនា មកពីខេត្តកណ្ដាល។
(ជ័យលាភីលេខ ២)៖ បេក្ខជន គឿន ពុទ្ធារ័ត្ន មកពីខេត្តព្រៃវែង។
(ជ័យលាភីលេខ ៣)៖ បេក្ខជន តែន ស៊ីដា មកពីខេត្តសៀមរាប។

(៣) បេក្ខជនអាយុក្រោម១៨ឆ្នាំ ដែលបានសរសេរអក្សរស្អាតជាងគេ មានឈ្មោះ រ៉េន វត្ថនា មកពីខេត្តកណ្ដាល និងបេក្ខជនអាយុលើស១៩ឆ្នាំ ឈ្មោះ អូន ប៉ី នៅខេត្តសៀមរាប។

គួរបញ្ជាក់ដែរថា ការប្រកួតសរសេរតាមអាន “សំណេរអង្គរ” លើកទី២នេះ មានបេក្ខជន សរុបចំនួន ១ ២២០អង្គ/នាក់ ដែលក្នុងនោះរួមមានបរទេសផងដែរ និងមានព្រះសង្ឃ ៨២អង្គ និមន្តពីខេត្តបាត់ដំបងមានច្រើនជាងគេចំនួន២៤អង្គ, សៀមរាប១៦អង្គ, បន្ទាយមានជ័យ៩អង្គ រាជធានីភ្នំពេញ៦អង្គ កំពង់ចាម៥អង្គ កណ្ដាល និងត្បូងឃ្មុំ៤អង្គ។ បេក្ខជនចាស់ជាងគេអាយុ ៨១ឆ្នាំ និងបេក្ខជនក្មេងជាងគេអាយុ ៦ឆ្នាំ។

...

ប្រកួតសរសេរតាមអានជាសាធារណៈលើកទី២ នៅកម្ពុជា “សំណេរអង្គរ”បានដំណើរការអស់រយៈពេល១ថ្ងៃពេញ គឺថ្ងៃទី១៩ ខែមករា ឆ្នាំ២០២៥ ប្រព្រឹត្តទៅតាមកម្មវិធីដែលបានគ្រោងទុក និងអនុវត្តនីតិវិធីនៃការប្រកួតបានត្រឹមត្រូវតាម
សេចក្តីណែនាំរបស់គណៈមេប្រយោគ សម្រេចបានលទ្ធផលល្អប្រកបដោយភាពរលូន មិនមានបាតុភាពអវិជ្ជមានដែលប៉ះពាល់ដល់ដំណើរការប្រកួតឡើយ៕

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print