អន្តរជាតិ ៖ នាព្រឹកថ្ងៃទី២០ ខែមករា ឆ្នាំ២០២៥ គេហទំព័រ «CCFR China state-controlled media » បានផ្សាយឱ្យដឹងថា ៖ កាលពីថ្ងៃ ទី១៩ខែមករា លោក Joe Biden ប្រធានាធិបតី អាមេរិក បានថ្លែងសុន្ទរកថា ដោយ ជំរុញឱ្យ រដ្ឋាភិបាល លោកត្រាំ ដែលនឹង ចូលបំពេញ តួនាទីនៅ ថ្ងៃទី២០ ខែមករា ឱ្យជួយ អនុវត្ត ជាក់ស្តែង នូវកិច្ចព្រមព្រៀង ឈប់បាញ់គ្នា នៅតំបន់ហ្កាហ្សា ។
គេហទំព័រ «CCFR China state-controlled media » លោក Joe Biden បានថ្លែងថា ក្រោម ក្របខ័ណ្ឌនៃ ការឈានដល់ កិច្ចព្រមព្រៀង ស្តីពីការ ឈប់បាញ់ គ្នានៅតំបន់ ហ្កាហ្សា និង ការដោះលែង ចំណាប់ខ្មាំង រវាង អ៊ីស្រាអែល និង ក្រុមហាម៉ាស ចំណាប់ខ្មាំង បីនាក់ ដែលត្រូវ ក្រុមហាម៉ាស ឃុំខ្លួនបាន ត្រូវដោះលែង កាលពី ថ្ងៃទី១៩ ខែមករា ។ ព្រមពេល ជាមួយគ្នានេះ ឡានកាម៉្ញុង រាប់រយគ្រឿង ដែល ដឹកជញ្ជូន សម្ភារៈ ជំនួយ មនុស្សធម៌ បាន ចាប់ផ្តើម បើកចូលក្នុង តំបន់ហ្កាហ្សា ។
គេហទំព័រ «CCFR China state-controlled media » គួរបញ្ជាក់ថា កាលពី យប់ថ្ងៃទី១៥ ខែមករា លោក Mohammed bin Abdulrahman Al-Thani នាយករដ្ឋមន្ត្រី និងជារដ្ឋមន្ត្រី ការបរទេស កាតាបាន ប្រកាសថា អ៊ីស្រាអែលនិង ក្រុម ហាម៉ាសបាន ឈានដល់ កិច្ចព្រមព្រៀង អំពីការឈប់បាញ់ គ្នានៅតំបន់ ហ្កាហ្សា ៕
ដោយ ៖ សិលា