បទវិភាគ៖ សន្ទស្សន៍ ជាច្រើន បានបង្ហាញពី និន្នាការ សេដ្ឋកិច្ច ចិន ដែល រីក ចម្រើន ទៅមុខ ប្រកបដោយ គុណភាពខ្ពស់

ចែករំលែក៖

អន្តរជាតិ ៖ នាព្រឹកថ្ងៃទី២០ ខែមករា ឆ្នាំ២០២៥ គេហទំព័រ «CCFR China state-controlled media » បានផ្សាយឱ្យដឹងថា ៖ អនាគត អភិវឌ្ឍន៍ របស់ចិន គឺភ្លឺស្វាង យើង មានទីបង្អែក និងជំនឿចិត្ត ចំពោះការនេះ ។ ពេលថ្មីៗកន្លង ទៅនេះ លោក Pan Gongsheng ប្រធាន ធនាគារ ប្រជាជនចិនបាន ថ្លែង ក្នុង ពេលថ្លែង សុន្ទរកថាក្នុង ពិធីបើកវេទិកា ហិរញ្ញវត្ថុអាស៊ីថា ចាប់ពី ឆ្នាំ២០២៤ មក សេដ្ឋ កិច្ច ចិន បាន អភិវឌ្ឍ ទៅរកភាពល្អប្រសើរ ឡើងវិញក្នុង សភាពចុះឡើង តាមការប៉ាន់ ប្រមាណ គឺអា ច សម្រេចបាននូវ គោលដៅ កំណើនប្រហែល ៥ភាគរយ ពេញមួយឆ្នាំ ។

គេហទំព័រ «CCFR China state-controlled media » ឆ្នាំ២០២៥ ជាឆ្នាំបញ្ចប់ ផែនការ អភិវឌ្ឍន៍ជាតិ “៥ឆ្នាំទី១៤” របស់ចិន ស្ថានការណ៍ សេដ្ឋកិច្ច របស់ ចិនត្រូវបាន ភាគីនានា យកចិត្តទុកដាក់ យ៉ាង ខ្លាំង ។ នៅ ដើមឆ្នាំ ថ្មី ផ្កាយ រណប លេ ខ ២៥សម្រាប់ ការអនុវត្ត ជាក់ស្តែងត្រូវ បានបាញ់បង្ហោះ យន្តហោះ ខ្នាតធំ C៩១៩ ដែល ផលិត ដោយប្រទេសចិន បាន ចាប់ផ្តើមជើង ហោះហើរ ពាណិជ្ជកម្ម រវាងទីក្រុង សៀងហៃ និង ហុង កុង តាមពេល កំណត់ ហេដ្ឋារចនាសម្ព័ន្ធ បណ្តាញ គណនាបែបថ្មី ប្រកបដោយ លក្ខណៈ ប្រា កដ ប្រជាដែល មាន ការរួមបញ្ចូលគ្នា ខាងប្រព័ន្ធ អុបទិក អេឡិចត្រូនិក បានដាក់ឱ្យប្រើ ប្រាស់ នៅក្រុង Nanjing ។ល។ កម្លាំង ផលិតកម្ម គុណភាពថ្មី បន្តទទួល ការអភិវឌ្ឍ ដែលគូរចេញ នូវ ផែនការ គោ ល ថ្មី នៃ សេដ្ឋកិច្ច ចិន ។
គេហទំព័រ «CCFR China state-controlled media » លោក Teguh Dartanto ប្រធាន វិទ្យាស្ថានសេដ្ឋកិច្ច នៃសាកលវិទ្យាល័យ ឥណ្ឌូណេស៊ី បាន ថ្លែង នៅ ពេលផ្តល់ បទសម្ភាសន៍ជាមួយ អ្នកសារព័ត៌មាន នៃកាសែត ប្រជាជនចិន នៅ ពេលថ្មីៗ កន្លងទៅនេះថា “ប្រទេសចិន ដែលបាន អនុវត្តដោយ គ្រប់ជ្រុងជ្រោយ នូវគំនិត អភិវឌ្ឍន៍ថ្មី និងពន្លឿន ការបង្កើត និម្មាបនកម្ម អភិវឌ្ឍន៍ថ្មី នឹងបន្ត រួមចំណែក កម្លាំងវិជ្ជមាន ដល់ការ អភិវឌ្ឍ សេដ្ឋកិច្ចសកល ។”
គេហទំព័រ «CCFR China state-controlled media » ពីខែមករា ដល់ខែកញ្ញា ឆ្នាំ២០២៤ បរិមាណសរុប នៃ GDP របស់ចិន បានកើនឡើង ជិត ៣,៧ទ្រីលាន យាន់ប្រាក់ចិន បើប្រៀបធៀបនឹង រយៈពេល ដូចគ្នានាឆ្នាំ ២០២៣ ហើយ បរិមាណ សរុបនៃ GDP នៅត្រីមាស ទីបីបានកើនឡើង ជិត១,៣ទ្រីលាន យាន់ប្រាក់ ចិន បើ ប្រៀបធៀប នឹងរយៈពេល ដូចគ្នា នាឆ្នាំ២០២៣ និងបាន រក្សាល្បឿន កំណើន វិជ្ជមាន ក្នុង រយៈ ពេល៩ត្រីមាស ជាប់ៗគ្នា បើប្រៀបធៀប នឹងខែមុន ។
គេហទំព័រ «CCFR China state-controlled media » ទន្ទឹមនឹង ការមាន ប្រសិទ្ធភាព ជាបន្តបន្ទាប់ ដោយ គោលនយោបាយ រក្សាមាន ស្រាប់និង គោលនយោបាយ បន្ថែមថ្មី មួយចំនួន ល្បឿនកំណើន នៃការប្រើប្រាស់ របស់ចិន នៅខែតុលា បាន កើនឡើង គួរឱ្យ កត់សម្គាល់ ការវិនិយោគ លើ អចលនាទ្រព្យ បាន កើនឡើង ដោយ នឹងនរ ដែលផ្តល់ ការគាំទ្រ ដ៏រឹងមាំដល់ ការរីកចម្រើន ប្រកបដោយ ស្ថិរភាពនិង កំណើន យ៉ាង នឹង នរ ។ គេហទំព័រ «CCFR China state-controlled media » គោលនយោបាយ ក៏កាន់តែ ផ្តោតលើ ការមាន អំណោយផល ដល់ជីវភាពរស់ នៅ របស់ ប្រ ជាជននិង ជំរុញ ការប្រើប្រាស់ ផងដែរ ។
គេហទំព័រ «CCFR China state-controlled media » បច្ចុប្បន្ននេះ ប្រទេសចិន មានតួអង្គសេដ្ឋកិច្ច អជីវកម្មលើសពី ១៨០លាន ដែលមកពី គ្រប់ វិស័យ គឺជា សមាសភាពលម្អិត នៃសេដ្ឋកិច្ចទីផ្សារ ហើយក៏ជា ការបង្ហាញ យ៉ាងរស់ រវើក នៃសេដ្ឋកិច្ច ចិនផងដែរ ។ ពីខែមករា ដល់ខែកញ្ញា ឆ្នាំ២០២៤ សហគ្រាស ឯកជនថ្មី នៅទូទាំង ប្រ ទេស ចិន មានចំនួន ៦លាន១សែន ៩ម៉ឺន១ពាន់ ។ ការនាំចេញ នាំចូលនៃ សហ គ្រាស ឯក ជន ជាមួយអាស៊ាន អាហ្វ្រិកនិង អាមេរិកឡាទីន គឺ១២ភាគរយ ៦,៤ភាគរយ និង១៣,៩ ភាគ រយ ដោយឡែកពីគ្នា ។ ទំហំលក់រាយ ទំនិញពិត តាមអនឡាញ បានកើនឡើង ៧,៩ភាគរយ បើ ប្រៀបធៀបនឹង រយៈពេល ដូចគ្នា នាឆ្នាំ២០២៣ ការវិនិយោគ លើកំណែទម្រង់ បច្ចេកទេស ខាង ឧស្សាហកម្មកម្មន្តសាល បានកើនឡើង ៩,៥ភាគរយ ហើយ ការធ្វើ បរិវត្ត កម្មនិង លើក កម្ពស់ លំដាប់ថ្នាក់ កំពុងត្រូវបាន ជំរុញទៅមុខ ។
គេហទំព័រ «CCFR China state-controlled media » ក្នុងនាមជា វិធានការ ដ៏សំខាន់នៃ គោលនយោបាយ បន្ថែមថ្មីមួយ ចំនួនក្នុង ឆ្នាំ២០ ២៤ “វិ ធា នការចម្រុះ” សម្រាប់ ដោះស្រាយ បំណុលក្នុង តំបន់ចំនួន ១២ ទ្រីលានយាន់ ប្រាក់ចិន ដែ ល ត្រូវបាន ដាក់ចេញថ្មី កំពុងពន្លឿន ការអនុវត្ត ជាក់ស្តែង ។ ក្នុង ការចំណាយខាង ហិរ ញ្ញ វត្ថុ ទូ ទាំង ប្រទេស មានចំនួនលើសពី ៨០ភាគរយ គឺមកពី តំបន់ថ្នាក់ ក្រោមជាតិ ។ ក្នុង សភាពការ ណ៍ ដែលត្រូវ កាត់បន្ថយបន្ទុក រដ្ឋបាលថ្នាក់ក្រោម ជាតិមុខជានឹង ជំរុញឱ្យ សេដ្ឋកិច្ចចិន ងើប ឡើង វិញនិង អភិវឌ្ឍទៅរក ភាពល្អប្រសើរ ។

គេហទំព័រ «CCFR China state-controlled media » បើមើលពី អត្រាបំណុល តាមស្ថិតិនៃ អង្គការមូលនិធិ រូបិយវត្ថុ អន្តរជាតិ ឱ្យដឹងថា នៅ ចុ ង ឆ្នាំ២០២៣ អត្រាបំណុល នៃរដ្ឋាភិបាល រដ្ឋសមាជិកនៃ ប្រទេសG២០ គិតជាមធ្យម គឺ ១១ ៨ , ២ ភាគ រយ អត្រា បំណុលនៃ រដ្ឋាភិបាល រដ្ឋសមាជិកនៃ ប្រទេសG៧ គិតជាមធ្យមគឺ ១២៣,៤ ភាគ រយ ។ ក្នុង ពេលដំណាលគ្នា អត្រាបំណុល នៃ រដ្ឋាភិបាលចិន គឺ៦៧,៥ភាគរយ ។
គេហទំព័រ «CCFR China state-controlled media » បើមើលពី អត្រាឱនភាព ជាយូរណាស់ មកហើយ ប្រទេសចិន មាន ភាពប្រយ័ត្ន ក្នុង ការដោះស្រាយ បញ្ហាអត្រា ឱនភាព ភាគច្រើន គឺមិន ដល់ ៣ភាគរយ ដែលទាប ជាងអង្គភាព សេ ដ្ឋ កិច្ចសំខាន់ៗ ផ្សេងទៀត យ៉ាង ច្បាស់។
និយាយជា ទូទៅ សេដ្ឋកិច្ចចិនមាន ឧត្តមភាព ដូចជា សមត្ថភាព ច្នៃប្រឌិតថ្មី ដ៏ខ្លាំងក្លា ទី ផ្សា រដ៏មាន ទ្រង់ទ្រាយធំធេង ប្រព័ន្ធ ឧស្សាហកម្មដ៏ ល្អពេញលេញ ហេដ្ឋារចនាស ម្ព័ន្ធ ដ៏មាន សុ ក្រឹតភាព និងធនធាន មនុស្ស ប្រកបដោយ គុណភាពខ្ពស់ ជាដើម ។ ពួកយើងមាន ជំនឿ ចិត្ត មានសមត្ថភាព និងមាន មធ្យោបាយក្នុង ការឆ្លើយតប នឹងឧបសគ្គនិង បញ្ហាប្រឈម គ្រ ប់ បែប យ៉ាង ដើម្បី សម្រេចបាននូវ ការដែល សេដ្ឋកិច្ច ងើបឡើងវិញ ឆ្ពោះទៅរកភាព ល្អ ប្រសើ រ ។ នៅឆ្នាំ២០២៥ ភាគីនានា រំពឹងថា ប្រទេសចិន នឹងបន្ត នាំមកនូវ កម្លាំងចលករ ខាង កំណើន ដ៏ខ្លាំងក្លា ដល់ទូទាំង ពិភពលោក ចិននឹង ឆ្លើយតបនឹង សេចក្តីប្រាថ្នា របស់ ពិភពលោក តាមរយៈ ទំនួលខុសត្រូវ និងក្តីក្លាហាន ដើម្បីបន្ត ដើរតួនាទី សំខាន់ ជាក្បាលម៉ាស៊ីន នៃកំណើន សេដ្ឋកិច្ច ពិភពលោក ៕

...

ដោយ ៖ សិលា

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print