ចែករំលែក៖

ខេត្តឧត្តរមានជ័យ ៖ ក្រុមសមាជិកព្រឹទ្ធសភាប្រចាំភូមិភាគទី៤ ដឹកនាំដោយ លោក ប៉ុល លឹម ប្រធានក្រុម និងជាអនុប្រធានគណៈកម្មការទី៤ព្រឹទ្ធសភា បានអញ្ជើញចុះជួបសំណេះសំណាលជាមួយក្រុមប្រឹក្សាឃុំ សង្កាត់ ស្មៀន និងនាយប៉ុស្តិ៍នគរបាលរដ្ឋបាលឃុំ សង្កាត់ នៃខេត្តឧត្តរមានជ័យ នៅសាលាខេត្តឧត្តរមានជ័យ នាព្រឹកថ្ងៃចន្ទ ទី២០ ខែមករា ឆ្នាំ២០២៥។

ពិធីនេះសំណេះសំណាលនេះ ផ្តោតសំខាន់លើការអនុវត្តតួនាទី ភារកិច្ចក្នុងការអនុវត្តច្បាប់ និងការផ្តល់សេវាសាធារណៈ រួមមាន៖
១.ការងារស្ថិតិប្រជាពលរដ្ឋ (សៀវភៅស្នាក់នៅ សៀវភៅ គ្រួសារ) ការផ្លាស់ចេញ-ចូល
២.ការងារអត្រានុកូលដ្ឋាន និងការកែតម្រូវអក្ខរាវិរុទ្ធ
៣.ការងារធ្វើអត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរ
៤.ការងារមូលនិធិអភិវឌ្ឍន៍ឃុំ សង្កាត់
៥.ការអនុវត្តគោលនយោបាយភូមិ ឃុំ សង្កាត់ មានសុវត្ថិ ភាពមាន៧ចំណុច
៦.បញ្ហាផ្សេងៗ។

អង្គពិធីប្រព្រឹត្តទៅរយៈពេលមួយព្រឹក ដោយមានការអញ្ជើញចូលរួមពី លោកអភិបាលរងខេត្ត លោកសមាជិកក្រុមប្រឹក្សាខេត្ត នាយករដ្ឋាបាលខេត្ត មន្ទីរពាក់ព័ន្ធជុំវិញខេត្ត ស្នងការនគរបាលខេត្តឧត្តរមានជ័យ មេបញ្ជាការកងរាជអាវុធហត្ថខេត្ត និងថ្នាក់ដឹកនាំក្រុង ស្រុក នៃខេត្តឧត្តរមានជ័យសរុបចំនួន២៥៥នាក់…។ នេះបើយោងតាមប្រភពពីនាយកដ្ឋានព័ត៌មាន៕

...

ដោយ ៖ សិលា

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print